កំណើតពិភពលោក 2
2
1អុលឡោះបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដី ចប់សព្វគ្រប់ហើយ។ 2នៅថ្ងៃទីប្រាំពីរអុលឡោះបង្ហើយកិច្ចការដែលទ្រង់បានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក អុលឡោះក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។ 3អុលឡោះប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានបរិសុទ្ធ ដ្បិតថ្ងៃនោះ អុលឡោះបញ្ចប់កិច្ចការទាំងប៉ុន្មានដែលទ្រង់បានបង្កើត។
4នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលអុលឡោះបានបង្កើតមក។
មនុស្សដើមដំបូងបង្អស់
បុរស និងស្ត្រី នៅក្នុងសួនអេដែន
ពេលអុលឡោះតាអាឡាជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី 5នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។ 6ប៉ុន្តែ មានទឹកហូរចេញពីដី មកស្រោចស្រពផ្ទៃដីទាំងមូល។
7 អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
8 អុលឡោះតាអាឡាជាម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែនដែលនៅខាងកើត រួចយកមនុស្សដែលទ្រង់បានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។ 9អុលឡោះតាអាឡាជាម្ចាស់បានធ្វើឲ្យដើមឈើគ្រប់មុខដុះចេញពីដីមក មានសម្រស់គួរឲ្យទាក់ទាញចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្តាលសួនឧទ្យាន ក៏មានដើមឈើដែលផ្តល់ជីវិត និងដើមឈើដែលនាំឲ្យស្គាល់ល្អ ស្គាល់អាក្រក់ដែរ។
10មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនឧទ្យាន ហើយនៅត្រង់សួនឧទ្យានទន្លេនោះ ក៏បែកចេញជាបួន។ 11ដៃទន្លេទីមួយ ឈ្មោះពីសុន គឺទន្លេនេះហើយដែលហូរព័ទ្ធស្រុកហាវីឡា ជាស្រុកដែលមានមាស 12ដ៏មានគុណភាពយ៉ាងល្អបំផុត ហើយក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ 13ទន្លេទីពីរ ឈ្មោះគីហូន ជាទន្លេដែលហូរព័ទ្ធស្រុកគូស។ 14ទន្លេទីបី ឈ្មោះហ៊ីដេកែល ជាទន្លេដែលហូរនៅខាងកើតស្រុកអាសើុរ។ ទន្លេទីបួន ឈ្មោះអឺប្រាត។
15 អុលឡោះតាអាឡាជាម្ចាស់បានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឲ្យគេភ្ជួររាស់ និងថែរក្សាសួននោះ។ 16អុលឡោះតាអាឡាជាម្ចាស់បានបញ្ជាមនុស្សដូចតទៅ៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាន នៅក្នុងសួនឧទ្យាននេះបាន 17តែមិនត្រូវបរិភោគផ្លែឈើ ពីដើមដែលនាំឲ្យស្គាល់ល្អ ស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
18 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា។ 19អុលឡោះតាអាឡាជាម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាង ដែលហើរនៅលើអាកាស រួចទ្រង់នាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះអុលឡោះចង់ដឹងថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះ តាមដែលមនុស្សដាក់ឲ្យ។ 20មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកទាំងអស់ ឲ្យបក្សាបក្សីដែលហើរនៅលើមេឃ និងឲ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ អុលឡោះពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ 21ដូច្នេះ អុលឡោះតាអាឡាជាម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ទ្រង់យកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ 22អុលឡោះតាអាឡាជាម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបអាដាម។ 23បុរសក៏ពោលឡើងថា៖
«លើកនេះពិតជាឆ្អឹង
ដែលកើតចេញមកពីឆ្អឹងខ្ញុំ
ជាសាច់ដែលកើតចេញមកពីសាច់ខ្ញុំ
ត្រូវហៅនាងថា “ស្ត្រី” ព្រោះនាងបានកើតចេញពីបុរសមក»។
24ហេតុនេះ បុរសចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងទៅជារូបកាយតែមួយ។
25ពេលនោះបុរស និងភរិយារបស់គាត់ នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។
المحددات الحالية:
កំណើតពិភពលោក 2: អគត
تمييز النص
شارك
نسخ
هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
© 2014 United Bible Societies, UK.

: