1
១ កូរិនថូស 13:4-5
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស
Compare
Explore ១ កូរិនថូស 13:4-5
2
១ កូរិនថូស 13:7
ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់
Explore ១ កូរិនថូស 13:7
3
១ កូរិនថូស 13:6
មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ
Explore ១ កូរិនថូស 13:6
4
១ កូរិនថូស 13:13
ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់។
Explore ១ កូរិនថូស 13:13
5
១ កូរិនថូស 13:8
រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្ដីស្រឡាញ់មិនដែលផុតឡើយ
Explore ១ កូរិនថូស 13:8
6
១ កូរិនថូស 13:1
ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន នឹងភាសារបស់ពួកទេវតាផង តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ
Explore ១ កូរិនថូស 13:1
7
១ កូរិនថូស 13:2
បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្ដីអាថ៌កំបាំង នឹងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្ដីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ
Explore ១ កូរិនថូស 13:2
8
១ កូរិនថូស 13:3
បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្ដីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ
Explore ១ កូរិនថូស 13:3
9
១ កូរិនថូស 13:11
កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណា ដូចជាកូនក្មេងដែរ លុះកាលខ្ញុំធំហើយ នោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ
Explore ១ កូរិនថូស 13:11
Home
Bible
Plans
Videos