កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាមមើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ តែគាត់មិនព្រមសោះ ក៏និយាយទៅប្រពន្ធចៅហ្វាយខ្លួនថា មើល ចៅហ្វាយខ្ញុំ លោកឥតដឹងជាមានអ្វីៗនៅនឹងខ្ញុំក្នុងផ្ទះផង លោកបានប្រគល់គ្រប់របស់ទាំងអស់មកក្នុងកណ្តាប់ដៃខ្ញុំ គ្មានអ្នកណាធំជាងខ្ញុំក្នុងផ្ទះនេះទេ ហើយលោកក៏មិនបានហួងទុករបស់ណាមួយនឹងខ្ញុំដែរ លើកតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង