ប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ត្រូវបណ្តាសាហើយមនុស្សណា ដែលមិនស្តាប់តាមអស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ គឺជាសេចក្ដី ដែលអញបានបង្គាប់ដល់ពួកព្ធយុកោឯងរាល់គ្នា នៅថ្ងៃដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក គឺចេញរួចពីគុកភ្លើងរំលាយដែក ដោយប្រាប់គេថា ចូរស្តាប់ពាក្យរបស់អញ ហើយប្រព្រឹត្តតាមផង គឺតាមគ្រប់ទាំងសេចក្ដី ដែលអញបង្គាប់ដល់ឯងរាល់គ្នាចុះ យ៉ាងនោះ ឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះរបស់ឯង