ខ្ញុំមិនអង្វរអុលឡោះឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើខ្ញុំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱអុលឡោះជាបិតាអើយ! ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងទ្រង់យ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។