ស្ដ្រីនោះជម្រាបអ៊ីសាថា៖ «នាងខ្ញុំដឹងហើយថា អ្នកដែលអុលឡោះតែងតាំងហៅអាល់ម៉ាហ្សៀសនឹងមក។ កាលណាគាត់មកដល់ គាត់នឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។ អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។