1
លោកុប្បត្តិ 25:23
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
Compare
Explore លោកុប្បត្តិ 25:23
2
លោកុប្បត្តិ 25:30
អេសាវពោលទៅកាន់យ៉ាកុបថា៖ «សូមចែកសម្លក្រហមខ្លះឲ្យបងហូបផង ដ្បិតបងហេវខ្លាំងណាស់!» (ហេតុនេះហើយបានជាគេហៅឈ្មោះគាត់ថា "អេដុម" )។
Explore លោកុប្បត្តិ 25:30
3
លោកុប្បត្តិ 25:21
លោកអ៊ីសាកបានទូលអង្វរដល់ព្រះយេហូវ៉ា សូមឲ្យព្រះអង្គប្រោសប្រណីដល់ប្រពន្ធរបស់លោក ព្រោះនាងជាស្ត្រីអារ។ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់លោក រួចហើយនាងរេបិកាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ។
Explore លោកុប្បត្តិ 25:21
4
លោកុប្បត្តិ 25:32-33
អេសាវតបថា៖ «បងស្លាប់ឥឡូវហើយ តើសិទ្ធិជាកូនច្បងនោះមានប្រយោជន៍អ្វីដល់បង?» យ៉ាកុបពោលថា៖ «ចូរស្បថឲ្យខ្ញុំសិន »។ គាត់ក៏ស្បថឲ្យ ហើយលក់សិទ្ធិជាកូនច្បងនោះឲ្យយ៉ាកុប។
Explore លោកុប្បត្តិ 25:32-33
5
លោកុប្បត្តិ 25:26
បន្ទាប់មក កូនប្អូនក៏កើតចេញមកទាំងដៃកាន់កែងជើងរបស់អេសាវជាប់ ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "យ៉ាកុប" ។ នៅពេលនាងបង្កើតកូនទាំងពីរនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
Explore លោកុប្បត្តិ 25:26
6
លោកុប្បត្តិ 25:28
លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះចូលចិត្តបរិភោគសាច់ដែលគាត់បរបាញ់ រីឯរេបិកាវិញ នាងស្រឡាញ់យ៉ាកុប។
Explore លោកុប្បត្តិ 25:28
Home
Bible
Plans
Videos