ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន? ពុំនោះទេ ពេលចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន អស់អ្នកណាដែលឃើញគេនឹងសើចចំអក ដោយពាក្យថា "អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន"។