1
ម៉ាថាយ 18:20
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
Compare
Explore ម៉ាថាយ 18:20
2
ម៉ាថាយ 18:19
មួយទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដី ព្រមព្រៀងគ្នាទូលសូមអ្វីក៏ដោយ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ នឹងសម្រេចឲ្យអ្នករាល់គ្នាជាមិនខាន។
Explore ម៉ាថាយ 18:19
3
ម៉ាថាយ 18:2-3
ព្រះអង្គហៅក្មេងតូចម្នាក់មកឲ្យឈរនៅកណ្តាលពួកគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់ប្រែ ហើយត្រឡប់ដូចជាក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលព្រះរាជ្យនៃស្ថានសួគ៌បានឡើយ។
Explore ម៉ាថាយ 18:2-3
4
ម៉ាថាយ 18:4
អ្នកណាបន្ទាបខ្លួនដូចក្មេងតូចនេះ អ្នកនោះជាអ្នកធំជាងគេក្នុងព្រះរាជ្យនៃស្ថានសួគ៌។
Explore ម៉ាថាយ 18:4
5
ម៉ាថាយ 18:5
អ្នកណាទទួលក្មេងតូចណាម្នាក់ ដូចក្មេងនេះ ក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំហើយ។
Explore ម៉ាថាយ 18:5
6
ម៉ាថាយ 18:18
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នកចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»។
Explore ម៉ាថាយ 18:18
7
ម៉ាថាយ 18:35
ដូច្នេះ ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នោះដែរ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យបងប្អូនរបស់ខ្លួន ដោយស្មោះពីចិត្តទេនោះ»។
Explore ម៉ាថាយ 18:35
8
ម៉ាថាយ 18:6
ប៉ុន្តែ បើអ្នកណាធ្វើឲ្យក្មេងតូចណាម្នាក់ ក្នុងចំណោមអ្នកដែលជឿដល់ខ្ញុំនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំមកចងកអ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរដល់អ្នកនោះជាជាង។
Explore ម៉ាថាយ 18:6
9
ម៉ាថាយ 18:12
«តើអ្នករាល់គ្នាយល់យ៉ាងណា? ប្រសិនបើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវងេ្វងបាត់ តើអ្នកនោះមិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ?
Explore ម៉ាថាយ 18:12
Home
Bible
Plans
Videos