1
១ របាក្សត្រ 16:11
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ ឥតឈប់ឈរឡើយ!
Compare
Explore ១ របាក្សត្រ 16:11
2
១ របាក្សត្រ 16:34
ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
Explore ១ របាក្សត្រ 16:34
3
១ របាក្សត្រ 16:8
«ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា!
Explore ១ របាក្សត្រ 16:8
4
១ របាក្សត្រ 16:10
ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
Explore ១ របាក្សត្រ 16:10
5
១ របាក្សត្រ 16:12
ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះ ទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
Explore ១ របាក្សត្រ 16:12
6
១ របាក្សត្រ 16:9
ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ!
Explore ១ របាក្សត្រ 16:9
7
១ របាក្សត្រ 16:25
ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
Explore ១ របាក្សត្រ 16:25
8
១ របាក្សត្រ 16:29
ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្រ របស់ព្រះអង្គ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!
Explore ១ របាក្សត្រ 16:29
9
១ របាក្សត្រ 16:27
មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី ព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ ឫទ្ធិបារមី និងអំណរសប្បាយ។
Explore ១ របាក្សត្រ 16:27
10
១ របាក្សត្រ 16:23
មនុស្សនៅលើផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។
Explore ១ របាក្សត្រ 16:23
11
១ របាក្សត្រ 16:24
ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
Explore ១ របាក្សត្រ 16:24
12
១ របាក្សត្រ 16:22
«កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង អភិសេកនេះឡើយ កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
Explore ១ របាក្សត្រ 16:22
13
១ របាក្សត្រ 16:26
ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
Explore ១ របាក្សត្រ 16:26
14
១ របាក្សត្រ 16:15
ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ
Explore ១ របាក្សត្រ 16:15
15
១ របាក្សត្រ 16:31
ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ និងឲ្យផែនដីបានរីករាយដ៏លើសលុប! ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ!
Explore ១ របាក្សត្រ 16:31
16
១ របាក្សត្រ 16:36
សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ!»។ ពេលនោះ ប្រជាជនទាំងមូលឆ្លើយថា «អាម៉ែន សូមសរសើរតម្កើងព្រះជាម្ចាស់!»។
Explore ១ របាក្សត្រ 16:36
17
១ របាក្សត្រ 16:28
ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
Explore ១ របាក្សត្រ 16:28
Home
Bible
Plans
Videos