សូមព្រះជាម្ចាស់ប្រទានទឹកសន្សើម
ពីលើមេឃមកឲ្យកូន
ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។
ព្រះអង្គប្រទានឲ្យកូនមានស្រូវ
និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
សូមឲ្យជាតិសាសន៍នានាបានទៅជា
ខ្ញុំបម្រើរបស់កូន
ហើយឲ្យប្រជាជាតិជាច្រើន
ក្រាបថ្វាយបង្គំកូន!។
សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន!
សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន
ក្រាបថ្វាយបង្គំកូន!
អ្នកណាដាក់បណ្ដាសាកូន
អ្នកនោះមុខជាទទួលបណ្ដាសាមិនខាន!
រីឯអ្នកណាឲ្យពរកូន
អ្នកនោះក៏នឹងទទួលពរដែរ»។