ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖
«ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះ
ចូរចារទុកនៅលើបន្ទះថ្ម
ដើម្បីឲ្យគេស្រួលអាន។
និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង
នៅគ្រាដែលបានកំណត់ទុក
គឺនឹងមានព្រឹត្តិការណ៍កើតឡើង
ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ
ឥតខុសត្រង់ណាឡើយ។
ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ
ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន
ជាក់ជាមិនខាន។