ចូរជួយអ្នកដែលទន់ដៃទន់ជើង
ឲ្យមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ!
ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា:
ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
ព្រះអង្គយាងមកសងសឹក
ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ
តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា
គឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។