យើងនឹងធ្វើឲ្យមានដើមគគីរ បេង
នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន
ហើយដើមកកោះ ស្រល់ ស្រឡៅ
ដុះជាមួយគ្នាតាមព្រៃរបោះ។
ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង
ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា
គឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល
ដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះ
ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។