២ កូរិនថូស 8
8
1បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា 2កាលមានសេចក្ដីទុក្ខលំបាកកំពុងតែល្បងគេជាខ្លាំង នោះសេចក្ដីអំណរជាបរិបូរ នឹងសេចក្ដីកំសត់ទុគ៌តរបស់គេ បានបណ្តាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ 3ដ្បិតខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកំឡាំងគេ ហើយហួសកំឡាំងគេផង 4ក៏សូមយើងខ្ញុំដោយពាក្យទទូចអង្វរ ឲ្យយើងខ្ញុំទទួលយកទានរបស់គេនេះ ដែលជាសេចក្ដីប្រកបក្នុងការងារសំរាប់ពួកបរិសុទ្ធ 5មិនមែនដូចជាយើងខ្ញុំបានសង្ឃឹមតែប៉ុណ្ណោះទេ គឺគេបានប្រគល់ខ្លួនគេទៅព្រះអម្ចាស់ជាមុនដំបូង ហើយដល់យើងខ្ញុំថែមទៀត តាមបំណងព្រះហឫទ័យព្រះ 6បានជាយើងខ្ញុំទូន្មានទីតុស តាមការដែលគាត់បានចាប់ផ្តើមធ្វើហើយ ឲ្យគុណនេះបានពេញខ្នាត នៅក្នុងពួកអ្នករាល់គ្នាដែរ 7ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើគុណនេះរឹតតែច្រើនឡើង ដូចជាបានចំរើនក្នុងគ្រប់សេចក្ដីឯទៀត គឺក្នុងសេចក្ដីជំនឿ ពាក្យសំដី ចំណេះ សេចក្ដីឧស្សាហ៍គ្រប់ជំពូក ហើយក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ដល់យើងខ្ញុំដែរ 8ខ្ញុំនិយាយដូច្នេះ មិនមែនជាពាក្យបង្គាប់ទេ គឺចង់តែយកសេចក្ដីឧស្សាហ៍របស់គេ មកល្បងលមើលចំពោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា តើពិតត្រង់ឬទេប៉ុណ្ណោះ 9ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ ថាទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានមានឡើង ដោយសារសេចក្ដីកម្ររបស់ទ្រង់ 10ខ្ញុំសំដែងគំនិតខ្ញុំក្នុងការនេះដែរ ដ្បិតនោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដែលអ្នករាល់គ្នាមិនគ្រាន់តែចាប់ផ្តើមធ្វើតែប៉ុណ្ណោះ គឺមានទាំងចិត្តប្រាថ្នាចង់ធ្វើ តាំងតែពីឆ្នាំមុនមកហើយផង 11ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមាន ដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ 12ដ្បិតបើសិនជាប្រុងប្រៀបនឹងធ្វើហើយ នោះព្រះទ្រង់ទទួលអ្នកតាមដែលមាន មិនមែនតាមដែលគ្មាននោះទេ 13ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្ដីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះ បានបំពេញការដែលគេខ្វះខាត 14ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង 15ដូចជាសេចក្ដីដែលចែងទុកមកថា «អ្នកណាដែលរើសបានច្រើន នោះគ្មានសល់ឡើយ ឯអ្នកដែលរើសបានតិច នោះមិនបានខ្វះទេ»។
16អរព្រះគុណដល់ព្រះ ដែលទ្រង់បានបណ្តាលចិត្តទីតុស ឲ្យមានសេចក្ដីឧស្សាហ៍នោះ ដល់អ្នករាល់គ្នាដែរ 17គាត់បានទទួលសេចក្ដីទូន្មាននោះ តែដោយព្រោះគាត់មានសេចក្ដីឧស្សាហ៍លើសទៅទៀត បានជាគាត់មកឯអ្នករាល់គ្នា តាមបំណងចិត្តគាត់វិញ 18ហើយយើងខ្ញុំបានចាត់បងប្អូនម្នាក់ ឲ្យមកជាមួយដែរ អ្នកនោះក៏មានល្បីឈ្មោះក្នុងដំណឹងល្អ នៅគ្រប់ទាំងពួកជំនុំ 19មិនតែប៉ុណ្ណោះ ពួកជំនុំទាំងប៉ុន្មានក៏រើសអ្នកនោះ ឲ្យបានដើរដំណើរជាមួយនឹងយើងខ្ញុំ ក្នុងការធ្វើទាននេះដែរ ជាការដែលយើងខ្ញុំទទួលរ៉ាប់រង សំរាប់ជាសិរីល្អដល់ព្រះអម្ចាស់ ហើយដើម្បីនឹងសំដែងសេចក្ដីប្រុងប្រៀបរបស់អ្នករាល់គ្នា 20ព្រមទាំងខំចៀសវាង មិនឲ្យគេបន្ទោសយើងខ្ញុំ ពីដំណើរទានដ៏បរិបូរនេះ ដែលយើងខ្ញុំទទួលរ៉ាប់រងឡើយ 21ដ្បិតយើងខ្ញុំខំធ្វើការល្អ មិនមែននៅចំពោះព្រះអម្ចាស់តែប៉ុណ្ណោះ គឺនៅចំពោះមនុស្សលោកដែរ 22យើងខ្ញុំក៏ចាត់បងប្អូនម្នាក់ ឲ្យទៅជាមួយនឹងគេ ជាអ្នកដែលយើងខ្ញុំបានលមើលជាញឹកញយ ហើយក៏ឃើញថា មានសេចក្ដីឧស្សាហ៍ក្នុងការជាច្រើន ហើយឥឡូវនេះ គាត់មានចិត្តឧស្សាហ៍លើសទៅទៀត ដោយទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង 23រីឯទីតុស គាត់ជាគូកនធ្វើការជាមួយនឹងខ្ញុំ នៅចំពោះអ្នករាល់គ្នា ឯពួកបងប្អូនយើងខ្ញុំឯទៀតនោះ គេជាពួកអ្នកដែលពួកជំនុំទាំងប៉ុន្មាន ចាត់ឲ្យធ្វើការ ហើយជាសិរីល្អនៃព្រះគ្រីស្ទ 24ដូច្នេះ ចូរសំដែងភស្តុតាងពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ហើយពីសេចក្ដីដែលយើងខ្ញុំបានអួតពីអ្នករាល់គ្នាចុះ ឲ្យអ្នកទាំងនោះបានឃើញ ព្រមទាំងនៅមុខពួកជំនុំទាំងអស់ផង។
Currently Selected:
២ កូរិនថូស 8: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: