និក្ខមនំ 1
1
1នេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីស្រាអែល ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ជាមួយនឹងយ៉ាកុប ព្រមទាំងគ្រួសារគេរៀងខ្លួន 2គឺរូបេន១ ស៊ីម្មាន១ លេវី១ យូដា១ 3អ៊ីសាខារ១ សាប់យូល៉ូន១ បេនយ៉ាមីន១ 4ដាន់១ ណែបថាលី១ កាឌ់១ នឹងអេស៊ើរ១ 5ពួកអ្នកដែលកើតអំពីយ៉ាកុបមកទាំងប៉ុន្មាន នោះមានចំនួន៧០នាក់ ឯយ៉ូសែបលោកបាននៅស្រុកអេស៊ីព្ទហើយ 6យ៉ូសែបក៏ស្លាប់ទៅ ព្រមទាំងបងប្អូនលោកទាំងអស់ នឹងអស់មនុស្សដំណនោះទាំងអស់ដែរ 7តែជនជាតិអ៊ីស្រាអែលគេបង្កើតកូនដុះដាលចំរើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។
8នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ 9ទ្រង់មានបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ 10ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង ហើយបើកាលណាកើតមានចំបាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ 11ដូច្នេះគេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ នឹងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន 12ប៉ុន្តែដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចំរើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្ដីធុញទ្រាន់ ដោយព្រោះជនជាតិអ៊ីស្រាអែល 13ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង 14ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអនឹងឥដ្ឋ ព្រមទាំងការនៅចំការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។
15រួចស្តេចស្រុកអេស៊ីព្ទ ទ្រង់ក៏បង្គាប់ដល់ពួកឆ្មបសាសន៍ហេព្រើរ ដែល១ឈ្មោះនាងស៊ីប្រា ហើយ១ទៀតឈ្មោះនាងពូអា ថា 16កាលណានាងទៅកាន់ពោះនៃពួកស្រីសាសន៍ហេព្រើរដែលសំរាលកូន នោះក្នុងកាលដែលគេកំពុងតែសំរាល បើជាកូននោះប្រុស ចូរសំឡាប់វាទៅ តែបើសិនជាស្រី នោះត្រូវទុកឲ្យរស់នៅចុះ 17ប៉ុន្តែ ឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ 18ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកកូនប្រុសៗឲ្យរស់នៅនេះ 19ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសំរាលរួចជាមុនទៅហើយ 20ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរដល់ឆ្មបទាំងនោះ ឯពួកជនជាតិអ៊ីស្រាអែលគេកាន់តែចំរើនជាច្រើនឡើង ត្រឡប់ទៅជាមានកំឡាំងគ្រប់ចំពូក 21ហើយដោយព្រោះពួកឆ្មបនោះមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់ចំរើនពូជឲ្យគេ។
22នោះផារ៉ោនទ្រង់បង្គាប់ដល់បណ្តារាស្ត្រថា អស់ទាំងកូនប្រុសៗដែលកើតមក នោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មានត្រូវទុកឲ្យរស់នៅវិញ។
Currently Selected:
និក្ខមនំ 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: