លោកុប្បត្តិ 33
33
1យ៉ាកុប គាត់ងើបភ្នែកឡើង មើលទៅឃើញអេសាវកំពុងមក មានទាំងមនុស្ស៤០០នាក់មកជាមួយផង រួចគាត់ចែកកូនឲ្យដល់លេអា រ៉ាជែល ហើយនឹងបាវស្រីទាំង២នាក់ 2គាត់ឲ្យបាវស្រីទាំង២នឹងកូនគេដើរទៅមុន បន្ទាប់មកលេអានឹងកូននាង រួចរ៉ាជែល នឹងយ៉ូសែបជាខាងក្រោយបង្អស់ 3ខ្លួនគាត់ក៏ដើរទៅខាងមុខ ហើយឱនក្រាបចុះដល់ដី៧ដង ទាល់តែជិតដល់បង 4អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់ 5នោះអេសាវងើបភ្នែកឡើងឃើញពួកស្រីៗ នឹងកូនក្មេងទាំងនោះ ក៏សួរថា អ្នកទាំងនេះដែលនៅនឹងឯង តើជាអ្នកណា យ៉ាកុបឆ្លើយថា នោះគឺជាកូន ដែលព្រះទ្រង់បានប្រទានមកខ្ញុំ ជាអ្នកបំរើរបស់បង។
6បាវស្រីទាំង២នឹងកូនគេក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា 7បន្ទាប់មក លេអា នឹងកូននាងក៏ចូលមកឱនក្រាបចុះ ក្រោយនោះយ៉ូសែបនឹងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ 8គាត់សួរយ៉ាកុបថា ឯងឲ្យពួកទាំងនោះដែលអញឃើញអម្បាញ់មិញមកធ្វើអ្វី យ៉ាកុបជំរាបថា នោះប្រយោជន៍ឲ្យខ្ញុំបានប្រកបដោយគុណរបស់បង 9តែអេសាវឆ្លើយថា ប្អូនអើយ អញមានបរិបូរហើយ ចូរឯងទុករបស់ផងឯងចុះ 10តែយ៉ាកុបប្រកែកថា ទេ បើខ្ញុំប្រកបដោយគុណរបស់បង នោះសូមទទួលជំនូនពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង ទុកដូចជាឃើញព្រះភក្ត្រនៃព្រះដែរ ហើយបងបានទទួលខ្ញុំដោយស្រួល 11សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ រួចអេសាវទទួលយកដោយគាត់បង្ខំ 12អេសាវនិយាយថា ល្មមធ្វើដំណើរទៅហើយ ចូរយើងទៅ អញនឹងដើរនាំមុខឯងទៅ 13តែយ៉ាកុបឆ្លើយថា បងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយនឹងខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យដើរតែ១ថ្ងៃទៅ នោះនឹងស្លាប់ទាំងអស់ជាមិនខាន 14ដូច្នេះ សូមឲ្យបងអញ្ជើញទៅមុនខ្ញុំជាប្អូនចុះ ឯខ្ញុំៗនឹងដើរទៅមួយៗតាមកំឡាំងហ្វូងសត្វដែលដើរមុខខ្ញុំ ហើយតាមកំឡាំងកូនក្មេងដែរ ទាល់តែខ្ញុំទៅដល់បងនៅស្រុកសៀរ 15នោះអេសាវនិយាយថា បើដូច្នោះឲ្យអញទុកពួកអញខ្លះនៅជាមួយនឹងឯងដែរឬ តែគាត់ប្រកែកថា មិនថ្វីទេ សូមឲ្យខ្ញុំបានប្រកបដោយគុណបងចុះ 16ដូច្នេះនៅថ្ងៃនោះឯង អេសាវក៏ត្រឡប់វិលតាមផ្លូវទៅឯស្រុកសៀរវិញទៅ 17ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសំរាប់ខ្លួន នឹងក្រោលសំរាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត។
18កាលយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាមមក នោះគាត់ទៅដល់ស៊ីគែម នៅស្រុកកាណាន ដោយសុខសាន្ត ហើយក៏ដំឡើងត្រសាលនៅមុខទីក្រុងនោះ 19ឯដីដែលគាត់ដំឡើងត្រសាល នោះគាត់ទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង 20រួចគាត់ស្អាងអាសនា១នៅទីនោះ ក៏ដាក់ឈ្មោះថា អែល-អែល៉ូហេ-អ៊ីស្រាអែល។
Currently Selected:
លោកុប្បត្តិ 33: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: