អេសាយ 41
41
1ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខអញចុះ ហើយឲ្យប្រជាជាតិទាំងឡាយបានចំរើនកំឡាំងឡើង ត្រូវឲ្យគេចូលមកជិត រួចសឹមឲ្យគេនិយាយចុះ ចូរឲ្យយើងមូលគ្នាមកវិនិច្ឆ័យសំរេចក្តីយើង 2តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាជញ្ជ្រាំង ដែលត្រូវផាត់ដោយខ្យល់ ដល់ធ្នូដែរ 3អ្នកនោះដេញតាមគេ ក៏ដើរដោយសុខសាន្ត ទៅតាមផ្លូវដែលជើងខ្លួនមិនដែលជាន់ឡើយ 4តើអ្នកណាបានធ្វើ ហើយសំរេចការនេះ ដោយហៅអស់ទាំងដំណមនុស្សតាំងពីដើមមក គឺអញ យេហូវ៉ានេះ ដែលជាដើម ហើយជាអ្នកនៅជាមួយនឹងមនុស្សជាន់ក្រោយបង្អស់ដែរ គឺអញនេះហើយ 5កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត 6គេជួយគ្នាទៅវិញទៅមក ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា ចូរមានចិត្តក្លាហានឡើង 7ដូច្នេះ ជាងឈើគេកំឡាចិត្តជាងទង ហើយអ្នកដែលផែដោយញញួរ ក៏កំឡាចិត្តដល់អ្នកដែលដំដែក ដោយនិយាយពីការផ្សាថា នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណាឡើយ។
8តែឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុប ដែលអញបានរើស ជាពូជអ័ប្រាហាំ ដ៏ជាសំឡាញ់របស់អញផង 9គឺឯងដែលអញបានចាប់នាំមកពីចុងផែនដី ហើយបានហៅមកពីទីឆ្ងាយបំផុត ដោយនិយាយនឹងឯងថា ឯងជាអ្នកបំរើរបស់អញ អញបានរើសឯង មិនមែនបោះបង់ចោលឯងទេ 10កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ 11មើល អស់អ្នកដែលខឹងក្តៅក្រហាយនឹងឯង គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ ពួកអ្នកដែលតតាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយនឹងត្រូវវិនាសសូន្យទៅ 12ឯងនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងឯងនោះ តែមិនប្រទះឃើញឡើយ ឯពួកអ្នកដែលច្បាំងនឹងឯង គេនឹងបានដូចជាទទេសោះ ហើយដូចជារបស់ដែលគ្មានផង 13ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង 14ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ ហើយឯងរាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ ដ្បិតព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញនឹងជួយឯង ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាអ្នកប្រោសលោះឯង 15មើល អញបានយកឯងធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី ហើយមុត ដែលមានធ្មេញ ឯងនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកំទេច ហើយនឹងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាមផង 16ឯងនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ ឯខ្យល់កួច នឹងកំចាត់កំចាយគេអស់ទៅដែរ នោះឯងនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា ឯងនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលជាទីអួតរបស់ឯង។
17ពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ 18អញនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនឹងទឹកផុសនៅកណ្តាលច្រកភ្នំ អញនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ 19អញនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន ដើមពពាលខែ នឹងដើមសំរោង ដុះនៅទីរហោស្ថាន អញនឹងដាំដើមកកោះ ដើមស្រល់ ហើយនឹងដើមស្រឡៅ ជាមួយគ្នានៅទីសមុទ្រខ្សាច់ 20ដើម្បីឲ្យគេបានឃើញ ហើយដឹង ព្រមទាំងពិចារណាយល់ជាមួយគ្នាថា គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសំរេចការនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង។
21ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូរសំដែងដើមហេតុនៃរឿងឯងមក មហាក្សត្រនៃពួកយ៉ាកុប ទ្រង់មានបន្ទូលថា ចូររ៉ាយរ៉ាប់តាមលំអានរបស់ឯងទាំងប៉ុន្មានចុះ 22ត្រូវឲ្យគេបញ្ចេញសេចក្ដីទាំងនោះមក ហើយប្រាប់យើងរាល់គ្នាពីការដែលកើតឡើង ឲ្យបានដឹង ចូរសប្រាប់ពីកាលដែលកើតមាន កាលពីដើម ជាយ៉ាងណាផង ដើម្បីឲ្យយើងរាល់គ្នាបានពិចារណា ឲ្យដឹងចុងបំផុតនៃការទាំងនោះ ឬបង្ហាញឲ្យយើងឃើញពីការនៅខាងមុខចុះ 23ចូរសំដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា ឯងរាល់គ្នាជាព្រះមែន អើ ចូរធ្វើការអ្វីមួយ ទោះល្អឬអាក្រក់ក្តី ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា 24មើល ឯងរាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់ឯងរាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកឯងរាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។
25អញបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវដល់ឈ្មោះអញពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ 26តើអ្នកណាបានសំដែងសេចក្ដីតាំងពីដើមមក ដើម្បីឲ្យយើងរាល់គ្នាបានដឹង ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា អ្នកនោះនិយាយត្រូវមែន អើ គ្មានអ្នកណាសំដែងទេ អើ គ្មានអ្នកណាបង្ហាញសោះ អើ គ្មានអ្នកណាឮពាក្យសំដីរបស់ឯងរាល់គ្នាឡើយ 27គឺអញដើមដំបូង ដែលប្រាប់ដល់ក្រុងស៊ីយ៉ូនថា មើលន៏ គេមកហើយ អញនឹងឲ្យម្នាក់ដល់ក្រុងយេរូសាឡិម ជាអ្នកដែលនឹងនាំដំណឹងល្អមក 28អញបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាអញនឹងសួរ នោះនឹងអាចឆ្លើយ១ម៉ាត់បានឡើយ 29មើល គេសុទ្ធតែឥតប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ។
Currently Selected:
អេសាយ 41: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: