អេសាយ 47
47
1ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅឯងថា ជាអ្នកល្វន់ល្វត ហើយទន់ភ្លន់ទៀត 2ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវឲ្យដោះស្បៃឯងចេញ ហើយបកសំលៀកឯងចុះ ចូរសើយសំពត់ឯងឡើងលុយកាត់ទន្លេទៅ 3កាយអាក្រាតរបស់ឯងនឹងត្រូវបើកចំហ អើ គេនឹងឃើញកេរខ្មាសឯងផង អញនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ 4ឯព្រះដែលប្រោសលោះយើង ទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល 5ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យឯងអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅឯងជាម្ចាស់នៃអស់ទាំងសាសន៍ទៀត 6អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់ 7ហើយបានគិតថា ឯងនឹងធ្វើជាម្ចាស់ជាដរាបទៅ បានជាឯងមិនបានយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ក៏មិនបានគិតដល់ចុងបំផុតដែរ។
8ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ ឯងដែលអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ ឯងនឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ អញនឹងមិនដែលអង្គុយជាស្រីមេម៉ាយ ក៏មិនដែលស្គាល់ការប្រាសចាកកូនឡើយ 9តែសេចក្ដីទាំង២មុខនេះនឹងកើតដល់ឯងជា១រំពេច នៅថ្ងៃដដែល គឺទាំងការប្រោសចាកកូន ហើយនៅជាមេម៉ាយផង នោះនឹងកើតដល់ឯងពេញទី ទោះបើឯងមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ 10ពីព្រោះឯងបានទុកចិត្តនឹងអំពើកំណាចរបស់ឯង ឯងបានគិតថា គ្មានអ្នកណាឃើញឯងទេ ឯប្រាជ្ញា នឹងចំណេះរបស់ឯង នោះបានបង្ខូចចិត្តឯងហើយ ឯងបាននឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ 11ដោយហេតុនោះនឹងមានការអាក្រក់កើតដល់ឯង ដែលឯងនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើឯង ដែលឯងនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្ដីវិនាសលោមកលើឯងភ្លាម ជាសេចក្ដីដែលឯងនឹងមិនដែលបានស្គាល់ឡើយ។
12ចូរឈរឡើងឥឡូវ ដោយពឹងដល់វេទមន្ត នឹងរបៀនរបស់ឯងដែលមានជាច្រើននោះ ជាវិជ្ជាដែលឯងបានខំប្រព្រឹត្តតាមតាំងតែពីក្មេងមក ហើយលមើល បើឯងនឹងបានប្រយោជន៍ណាខ្លះ ឬបើឯងនឹងអាចឈ្នះបាន 13ឯងបានណាយចិត្តហើយ ដោយសេចក្ដីប្រឹក្សាដ៏បរិបូររបស់ឯង ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី នឹងពួកគ្រូទាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយជួយសង្គ្រោះឯងឲ្យរួចពីការដែលត្រូវមកលើឯងចុះ 14មើល គេនឹងបានដូចជាជញ្ជ្រាំង ភ្លើងនឹងឆេះគេអស់ទៅ គេនឹងដោះខ្លួនឲ្យរួចពីអំណាចភ្លើងមិនបាន ភ្លើងនោះនឹងមិនបានជារងើក ដែលគ្រាន់តែល្មមនឹងអាំងកំដៅខ្លួន ឬជាភ្លើងដែលនឹងអង្គុយជុំវិញប៉ុណ្ណោះទេ 15របស់ទាំងប៉ុន្មានដែលឯងបានខំតាមនោះ នឹងបានដូច្នោះឯង ហើយពួកអ្នកដែលបានខំតាមជាមួយនឹងឯងតាំងតែពីក្មេងមក គេនឹងងេងងោងទៅតាមផ្លូវរបស់គេរៀងខ្លួន ហើយនឹងគ្មានអ្នកណាសំរាប់ជួយសង្គ្រោះឯងឡើយ។
Currently Selected:
អេសាយ 47: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: