អេសាយ 57
57
1មនុស្សសុចរិតគេវិនាសទៅ ឥតមានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅឥតមានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញឲ្យរួចពីចំពោះការអាក្រក់នោះទេ 2អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសំរាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
3ឯឯងរាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ នឹងស្រីសំផឹងអើយ ចូរមកជិតនេះចុះ 4តើឯងរាល់គ្នាឡកឡឺយឲ្យអ្នកណា ឯងហាមាត់ចំអក ហើយលៀនអណ្តាតឲ្យអ្នកណា តើឯងរាល់គ្នាមិនមែនជាកូនឥតខាន់ស្លា គឺជាពូជមនុស្សភូតភរទេឬអី 5ឯងរាល់គ្នាជាអ្នកកំរើបរោលរាលចំពោះរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សំឡាប់កូនក្មេងនៅក្រហែងថ្មត្រង់អស់ទាំងច្រកភ្នំ 6ចំណែករបស់ឯង គឺនៅកណ្តាលអស់ទាំងថ្មរលីងក្នុងបាតជ្រោះ ឯងបានច្រួចដង្វាយច្រួច នឹងដង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់ឯងហើយ តើគួរឲ្យអញរសាយសេចក្ដីកំហឹងចំពោះអំពើយ៉ាងនោះឬអី 7ឯងបានដាក់គ្រែដេករបស់ឯងនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលឯងបានឡើងទៅថ្វាយយញ្ញបូជាដែរ 8ឯងបានដំឡើងទីរំឭកពីឯងនៅខាងក្រោយសន្លឹកទ្វារ នឹងក្របទ្វារដែរ ហើយឯងបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីអញ ឯងបានឡើងទៅធ្វើឲ្យគ្រែឯងធំទូលាយ ហើយបានតាំងសញ្ញានឹងគេ ឯងបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ 9ឯងបាននាំដង្វាយ ជាប្រេង ទៅគាល់ស្តេច ហើយបានចំរើនគ្រឿងក្រអូបរបស់ឯងជាច្រើនឡើង ក៏បានចាត់ទូតរបស់ឯងឲ្យទៅឯស្រុកឆ្ងាយ ព្រមទាំងបន្ទាបខ្លួនឯងចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ 10ឯងត្រូវអស់កំឡាំង ដោយផ្លូវរបស់ឯងវែងឆ្ងាយ ប៉ុន្តែឯងមិនបានថាជាបង់កំឡាំងទទេនោះទេ គឺឯងបានទទួលសេចក្ដីចំរើនកំឡាំងវិញ បានជាឯងមិនបានណាយចិត្តសោះឡើយ។
11តើឯងបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាឯងកុហក ហើយមិនបាននឹកដល់អញ ឬយកចិត្តទុកដាក់សោះដូច្នេះ តើអញមិនបានអត់ធ្មត់ជាយូរមកហើយទេឬអី ប៉ុន្តែឯងមិនបានកោតខ្លាចដល់អញសោះ 12អញនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិតរបស់ឯង ហើយការដែលឯងប្រព្រឹត្តនឹងមិនមានប្រយោជន៍ដល់ឯងសោះ 13កាលណាឯងអំពាវនាវ នោះឲ្យពួកដែលឯងបានប្រមូលជួយឯងឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែអស់អ្នកណាដែលពឹងជ្រកនឹងអញវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់អញទុកជាមរដក។
14នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ 15ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ 16ដ្បិតអញមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខអញ ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលអញបានធ្វើនេះដែរ 17អញបានខឹង ហើយបានវាយគេដោយព្រោះសេចក្ដីទុច្ចរិតនៃចិត្តលោភរបស់គេ អញបានគេចមុខ ហើយមានសេចក្ដីក្រោធ តែគេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច 18អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង 19គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា 20តែឯពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកំរើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់នឹងភក់ឡើង 21ព្រះនៃខ្ញុំ ទ្រង់មានបន្ទូលថា គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
Currently Selected:
អេសាយ 57: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: