យេរេមា 1
1
1នេះជាពាក្យរបស់យេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីន 2ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣នៃរាជ្យយ៉ូសៀស ជាបុត្រអាំម៉ូន ស្តេចស្រុកយូដា 3ក៏មានមកដល់ នៅក្នុងរាជ្យយ៉ូយ៉ាគីម ជាបុត្រយ៉ូសៀស ជាស្តេចស្រុកយូដា ដរាបដល់ផុតឆ្នាំទី១១ ក្នុងរាជ្យសេដេគា ជាបុត្រយ៉ូសៀស ដែលជាស្តេចស្រុកយូដា គឺដល់ខែស្រាពណ៍ ជាគ្រាដែលពួកក្រុងយេរូសាឡិម ត្រូវចាប់ដឹកនាំទៅជាឈ្លើយនោះឯង។
4រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា 5មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមក នោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍ 6នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ 7តែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា កុំឲ្យថាឯងជាមនុស្សក្មេងឡើយ ដ្បិតបើអញចាត់ឯងឲ្យទៅឯអ្នកណា នោះឯងត្រូវតែទៅ ហើយសេចក្ដីអ្វីដែលអញបង្គាប់ឯង នោះឯងត្រូវតែប្រាប់ដែរ 8ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឲ្យឯងរួច 9នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ 10មើល នៅថ្ងៃនេះ អញតាំងឯងលើអស់ទាំងសាសន៍ នឹងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទំលាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង។
11មួយទៀត ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំ សួរថា យេរេមាអើយ តើឯងឃើញអ្វីនុ៎ះ នោះខ្ញុំទូលតបថា ទូលបង្គំឃើញដំបងឈើចំបក់១ 12រួចព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំថា ឯងបានឃើញត្រូវហើយ ពីព្រោះអញព្យាយាមនឹងធ្វើសំរេចតាមពាក្យរបស់អញ។
13ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀត សួរថា តើឯងឃើញអ្វីនុ៎ះ ខ្ញុំក៏ទូលតបថា ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង 14នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា នឹងកើតមានការអាក្រក់ ផុលចេញពីទិសខាងជើង មកលើពួកអ្នកស្រុកទាំងអស់ 15ដ្បិតមើល អញនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើង ហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួន នៅត្រង់មាត់ទ្វារក្រុងយេរូសាឡិម ទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញ ហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 16នោះអញនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះសេចក្ដីទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង 17ដូច្នេះចូរឲ្យឯងក្រវាត់ចង្កេះ ហើយក្រោកឡើងទៅប្រាប់ដល់គេ តាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់ឯងចុះ កុំឲ្យស្រយុតចិត្តចំពោះគេឡើយ ក្រែងអញធ្វើឲ្យឯងស្រយុតចិត្តនៅមុខគេជាពិត 18ដ្បិតមើល នៅថ្ងៃនេះអញបានតាំងឯងឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចំបាំង ជាសសរដែក ហើយជាកំផែងលង្ហិន សំរាប់តនឹងស្រុកទាំងមូល នឹងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ នឹងពួកសង្ឃ ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកនេះផង 19គេនឹងតនឹងឯង តែមិនឈ្នះឯងឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេវ៉ា។
Currently Selected:
យេរេមា 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: