YouVersion Logo
Search Icon

យ៉ូប 1

1
1នៅ​ស្រុក​អ៊ូស មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូប ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត‌ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់ 2លោក​បង្កើត​បាន​កូន​ប្រុស៧ នឹង​កូន​ស្រី​៣ 3លោក​មាន​ចៀម​៧​ពាន់ អូដ្ឋ​៣​ពាន់ គោ​៥០០​នឹម នឹង​លា​ញី​៥០០ ក៏​មាន​បាវ‌ព្រាវ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​អស់​ទាំង​មនុស្ស នៅ​ប្រទេស​ខាង​កើត។
4ឯ​កូន​ប្រុសៗ​របស់​លោក គេ​តែង​ជប់‌លៀង​គ្នា នៅ​ផ្ទះ​គេ​រៀង​ខ្លួន​តាម​វេន គេ​ក៏​ចាត់​ឲ្យ​ទៅ​ហៅ​ប្អូន​ស្រី​គេ​ទាំង​៣​នាក់ ឲ្យ​មក​បរិភោគ​ជា​មួយ​គ្នា 5លុះ​កាល​បាន​ជប់‌លៀង​គ្នា​រួច​ហើយ នោះ​យ៉ូប​ក៏​ចាត់​ទៅ​ញែក​គេ​ចេញ​ជា​បរិសុទ្ធ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ថ្វាយ​ដង្វាយ​ដុត​តាម​ចំនួន​កូន​ទាំង​ប៉ុន្មាន ដោយ​នឹក​ថា ក្រែង​កូន​អញ​បាន​ធ្វើ​បាប ហើយ​មាន​ចិត្ត​លះ​ចោល​ព្រះ​យ៉ាង​ណា លោក​តែង‌តែ​ធ្វើ​ដូច្នេះ​ជា​ដរាប។
6រីឯ​មាន​កាល​១​ថ្ងៃ ដែល​ពួក​កូន​ព្រះ​បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​អារក្ស​សាតាំង​ក៏​មក​នៅ​ក្នុង​ចំណោម​គេ​ដែរ 7នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​សាតាំង​ថា ឯង​មក​ពី​ណា សាតាំង​ទូល​ឆ្លើយ​ថា មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី 8រួច​ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​សាតាំង​ថា ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បំរើ​អញ​ឬ​ទេ ដ្បិត​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង 9សាតាំង​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា ដែល​យ៉ូប​កោត‌ខ្លាច​ដល់​ព្រះ‌អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ 10តើ​ទ្រង់​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​គ្រួ នឹង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ​អី ទ្រង់​បាន​ប្រទាន​ពរ ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ​សម្បត្តិ​គាត់​ក៏​បាន​ចំរើន​ឡើង​នៅ​លើ​ផែនដី 11ដូច្នេះ ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ‌ហស្ត ទៅ​ពាល់​របស់​ផង​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌ភក្ត្រ 12ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា មើល អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។
13មាន​១​ថ្ងៃ កាល​ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ឯ​ផ្ទះ​បង​ច្បង 14នោះ​គាប់​ចួន​ជា​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​យ៉ូប​ថា កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង 15នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សំឡាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​បាន​រត់​រួច​មក​ជំរាប​លោក 16កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម នឹង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច​មក​ជំរាប​លោក 17កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ពួក​សាសន៍​ខាល់ដេបាន​ចែក​គ្នា​ជា​៣​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សំឡាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​១​ទេ ដែល​រត់​រួច​មក​ជំរាប​លោក 18កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជំរាប​ថា ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិភោគ នៅ​ក្នុង​ផ្ទះ​បង​ច្បង 19ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុំ​ផ្ទះ​ទាំង​៤​ជ្រុង រំលំ​ទៅ​លើ​កូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​១​ទេ ដែល​រួច ដើម្បី​មក​ជំរាប​លោក។
20នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ‌បង្គំ 21ដោយ​ពាក្យ​ថា ទូលបង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ 22ក្នុង​គ្រប់​សេចក្ដី​ទាំង​នោះយ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ។

Currently Selected:

យ៉ូប 1: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in