លូកា 14
14
1មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ ក្នុងផ្ទះនាម៉ឺនម្នាក់ ដែលជាពួកផារិស៊ី ពួកនោះក៏រិះគន់មើលទ្រង់ 2គ្រានោះ ឃើញមានមនុស្សកើតទាចម្នាក់ នៅចំពោះទ្រង់ 3ទ្រង់មានបន្ទូលសួរពួកអ្នកប្រាជ្ញច្បាប់ នឹងពួកផារិស៊ីថា តើមានច្បាប់នឹងមើលឲ្យជា នៅថ្ងៃឈប់សំរាកឬទេ 4តែគេនៅតែស្ងៀម នោះទ្រង់ក៏យកគាត់មកប្រោសឲ្យជា រួចឲ្យគាត់ទៅវិញ 5ហើយទ្រង់មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានលា ឬគោ ធ្លាក់ចុះក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក តើមិនស្រង់យកចេញ ក្នុង១រំពេចនោះទេឬអី 6តែគេពុំអាចនឹងឆ្លើយអ្វីទូលទ្រង់ ពីដំណើរនោះបានទេ។
7កាលទ្រង់ឃើញពួកភ្ញៀវ ដែលគេរើសយកកន្លែងប្រសើរៗ នោះក៏មានបន្ទូលជាពាក្យប្រៀបធៀបទៅគេថា 8បើមានអ្នកណាអញ្ជើញអ្នករាល់គ្នាទៅបរិភោគការ នោះកុំឲ្យអង្គុយត្រង់កន្លែងដ៏ប្រសើរឡើយ ក្រែងចួនជាគេបានអញ្ជើញអ្នកណាដែលធំជាងអ្នក 9ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក នឹងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេផង 10ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាអ្នកមង្គលការមកដល់ នោះគាត់នឹងនិយាយថា សំឡាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខវិញ នោះអ្នកនឹងបានថ្កើងឡើង នៅមុខពួកអ្នកដែលអង្គុយនៅតុជាមួយគ្នា 11ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។
12ទ្រង់ក៏មានបន្ទូលទៅអ្នក ដែលបានអញ្ជើញទ្រង់ថា កាលណាអ្នកលៀងភ្ញៀវពេលថ្ងៃត្រង់ ឬពេលល្ងាច នោះកុំឲ្យអញ្ជើញពួកសំឡាញ់ បងប្អូនសាច់ញាតិ ឬអ្នកមាន ដែលនៅជិតខាងឡើយ ក្រែងគេក៏អញ្ជើញអ្នកទៅសងដូច្នោះវិញដែរ 13បើកាលណាអ្នករៀបលៀងភ្ញៀវ នោះចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច នឹងអ្នកខ្វាក់វិញ 14យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ។
15កាលម្នាក់ ដែលអង្គុយនៅតុជាមួយ បានឮពាក្យទាំងនោះ គាត់ក៏ទូលទ្រង់ថា មានពរហើយ អ្នកណាដែលនឹងបរិភោគក្នុងនគរព្រះ 16តែទ្រង់មានបន្ទូលថា មានបុរសម្នាក់រៀបជប់លៀងជាយ៉ាងធំ ក៏អញ្ជើញមនុស្សជាច្រើន 17ដល់ពេលជិតស៊ីលៀង គាត់ប្រើបាវឲ្យទៅប្រាប់ពួកភ្ញៀវថា សូមអញ្ជើញមក ដ្បិតទាំងអស់បានរៀបប្រុងជាស្រេចហើយ 18តែគេចាប់តាំងដោះសាដូចគ្នាទាំងអស់ អ្នកមុននិយាយថា ខ្ញុំបានទិញចំការ ហើយខ្ញុំត្រូវទៅមើលចំការនោះ សូមឲ្យលោកអត់ទោស 19ម្នាក់ទៀតថា ខ្ញុំបានទិញគោ៥នឹម ខ្ញុំត្រូវទៅលវាមើល សូមឲ្យលោកអត់ទោស 20ម្នាក់ទៀតក៏ថា ខ្ញុំទើបនឹងការប្រពន្ធហើយ ដោយហេតុនោះបានជាខ្ញុំទៅមិនបាន 21បាវនោះក៏ត្រឡប់ទៅវិញ ជំរាបចៅហ្វាយខ្លួនតាមដំណើរនោះ ដូច្នេះលោកប្រាប់ទៅបាវ ទាំងកំហឹងថា ចូរប្រញាប់ចេញទៅឯផ្លូវតូចធំនៅទីក្រុង នាំអស់ពួកមនុស្សក្រ ពិការ ខ្វាក់ នឹងខ្ញើច ចូលមកឲ្យឆាប់ 22បាវនោះក៏ជំរាបថា លោក ការដែលលោកបង្គាប់នោះ បានធ្វើហើយ តែនៅតែមានសល់កន្លែងទៀត 23រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ 24ដ្បិតអញប្រាប់ថា ឯពួកមនុស្សទាំងប៉ុន្មាន ដែលអញបានអញ្ជើញមកមុននោះ អញលែងឲ្យអ្នកណា១ភ្លក់ម្ហូបរបស់អញហើយ។
25មានមនុស្សសន្ធឹកណាស់ ដើរទៅជាមួយនឹងទ្រង់ នោះទ្រង់បែរទៅមានបន្ទូលនឹងគេថា 26បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី នឹងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ 27ហើយអ្នកណាដែលមិនផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំ នោះក៏ធ្វើជាសិស្សខ្ញុំមិនបានដែរ 28ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន 29ក្រែងកាលណាដាក់ជើងជញ្ជាំង រួចបង្ហើយមិនបាន នោះអស់អ្នកណាដែលឃើញក៏នឹងសើចចំអកឲ្យ 30ដោយពាក្យថា អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន 31ឬតើមានស្តេចឯណា ដែលរៀបចេញទៅច្បាំងនឹងស្តេច១ទៀត ឥតអង្គុយពិគ្រោះមើលជាមុនសិន ដើម្បីឲ្យដឹងជាខ្លួននាំពល១ម៉ឺន ទៅតទល់នឹងស្តេច ដែលនាំពល២ម៉ឺន មកច្បាំងបានឬមិនបាន 32បើឃើញថាមិនបានទេ នោះទ្រង់នឹងចាត់រាជទូត ឲ្យទៅសើុបសួរពីកិច្ច ដែលចងស្ពានមេត្រីនឹងគ្នាជាយ៉ាងណា ក្នុងកាលដែលស្តេចនោះនៅឆ្ងាយនៅឡើយ 33ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ 34អំបិលជារបស់ល្អ តែបើបាត់ជាតិប្រៃហើយ តើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបាន 35គ្មានប្រយោជន៍ដល់ដីឬជីទេ គេនឹងចោលទៅក្រៅវិញ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។
Currently Selected:
លូកា 14: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: