លូកា 16
16
1ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកត្រួតត្រាលើរបស់ទ្រព្យលោកថា គាត់ចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន 2លោកក៏ហៅអ្នកនោះមកសួរថា តើរឿងអ្វីដែលអញឮនិយាយពីឯង ចូររៀបរាប់ប្រាប់ពីការឯងត្រួតត្រានោះមកមើល ពីព្រោះឯងនៅត្រួតត្រាការទៀតពុំបានទេ 3អ្នកដំរួតនោះគិតក្នុងចិត្តថា តើអញនឹងធ្វើអ្វី ដ្បិតចៅហ្វាយអញគិតដកការត្រួតត្រានេះពីអញចេញហើយ អញទៅកាប់ដីមិនកើតទេ នឹងទៅសូមទាន ក៏ខ្មាសគេដែរ 4អញដឹងការដែលអញនឹងធ្វើហើយ ដើម្បីបើកាលណាលោកបណ្តេញអញ ពីការត្រួតត្រាចេញ នោះនឹងមានគេទទួលអញ ឲ្យទៅនៅផ្ទះគេមិនខាន 5គាត់ក៏ហៅពួកកូនបំណុលរបស់ចៅហ្វាយគាត់មក គាត់សួរអ្នកដែលមកមុនថា តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន 6អ្នកនោះឆ្លើយថា ជំពាក់ប្រេង១រយប៉ោត រួចគាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅអង្គុយសរសេរដាក់៥០វិញ ជាប្រញាប់ទៅ 7រួចគាត់សួរទៅម្នាក់ទៀតថា ឯអ្នក តើជំពាក់ប៉ុន្មាន អ្នកនោះឆ្លើយថា ជំពាក់ស្រូវ១រយហាប គាត់ប្រាប់អ្នកនោះថា ចូរយកសំបុត្រអ្នក ទៅសរសេរដាក់៨០វិញទៅ 8ចៅហ្វាយក៏សរសើរអ្នកត្រួតត្រាទុច្ចរិតនោះ ពីព្រោះគាត់បានប្រព្រឹត្តដោយឆ្លៀវឆ្លាត ដ្បិតមនុស្សរបស់ផងលោកីយនេះ គេមានប្រាជ្ញាចំពោះជំនាន់គេ ជាជាងមនុស្សរបស់ផងពន្លឺទៅទៀត 9ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយនេះ ឲ្យបានមិត្រសំឡាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ 10អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ 11ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ ចំពោះទ្រព្យសម្បត្តិរបស់លោកីយទេ តើអ្នកណាហ៊ានផ្ញើសម្បត្តិដ៏ពិត ទុកនឹងអ្នករាល់គ្នាបាន 12ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងរបស់គេទេ តើអ្នកណានឹងហ៊ានឲ្យរបស់អ្វីដាច់ជារបស់ផងអ្នកបាន 13គ្មានបាវណាដែលបំរើចៅហ្វាយ២បានទេ ពីព្រោះបាវនោះនឹងស្អប់១ ស្រឡាញ់១ ឬនឹងកាន់ខាង១ ហើយមើលងាយ១ ដូច្នេះ អ្នករាល់គ្នាក៏បំរើព្រះផង ទ្រព្យសម្បត្តិផងពុំបានដែរ។
14ឯពួកផារិស៊ី ដែលជាពួកអ្នកមានចិត្តលោភ គេក៏បានស្តាប់គ្រប់សេចក្ដីទាំងនោះដែរ ហើយគេចំអកឲ្យទ្រង់ 15នោះទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាជាពួកដែលសំដែងខ្លួនជាសុចរិត នៅចំពោះមុខមនុស្ស តែព្រះទ្រង់ជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានជាច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះវិញ 16មានក្រិត្យវិន័យ នឹងទំនាយនៃពួកហោរា ដរាបមកដល់យ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងពីនគរព្រះទួទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល 17ប៉ុន្តែដែលផ្ទៃមេឃ នឹងផែនដីបាត់ទៅ នោះងាយជាជាងបាត់ក្បៀស១ ក្នុងក្រិត្យវិន័យទៅទៀត។
18អស់អ្នកណាដែលលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាប្រព្រឹត្តអំពើកំផិត ហើយអស់អ្នកណាដែលយកស្ត្រីប្ដីលែង នោះក៏ឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតដែរ។
19មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ នឹងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ 20ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារ កើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ 21គាត់មានប្រាថ្នាចង់ចំអែតពោះ ដោយចំណិតដែលធ្លាក់ចុះពីតុអ្នកមានមកណាស់ ក៏មានឆ្កែមកលិទ្ធដំបៅគាត់ដែរ 22ចំណេរក្រោយមក អ្នកក្រនោះក៏ស្លាប់ទៅ ហើយពួកទេវតានាំយកគាត់ ទៅដាក់នៅស្ថានបរមសុខ នាដើមទ្រូងលោកអ័ប្រាហាំ ឯអ្នកមាននោះ ក៏ស្លាប់ទៅដែរ ហើយគេនាំយកទៅកប់ 23គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង ឃើញលោកអ័ប្រាហាំពីចំងាយ នឹងឡាសារនៅដើមទ្រូងលោក 24នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ 25តែលោកអ័ប្រាហាំឆ្លើយថា កូនអើយ ចូរនឹកចាំថា កាលឯងនៅរស់នៅឡើយ ឯងបានទទួលសុទ្ធតែសេចក្ដីល្អ ឯឡាសារគាត់បានតែសេចក្ដីអាក្រក់ទេ ឥឡូវនេះ គាត់បានសេចក្ដីកំសាន្តចិត្តវិញ ហើយឯងត្រូវវេទនា 26មួយវិញសោត មានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនឹងឯងរាល់គ្នា បានជាអស់អ្នកណាដែលចង់ឆ្លងពីទីនេះទៅឯឯង ឬពីនោះមកឯយើង នោះមិនបានឡើយ 27គាត់ក៏និយាយថា លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច 28ដ្បិតខ្ញុំមានបងប្អូន៥នាក់ សូមឲ្យគាត់ទៅធ្វើបន្ទាល់ប្រាប់គេផង ក្រែងលោគេភ្លាត់មកក្នុងស្ថានវេទនានេះដែរ 29លោកអ័ប្រាហាំឆ្លើយថា គេមានលោកម៉ូសេ នឹងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ 30តែគាត់ប្រកែកថា ទេ លោកអ័ប្រាហាំ ឪពុកអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅឯគេវិញ នោះគេនឹងប្រែចិត្តជាមិនខាន 31លោកឆ្លើយទៅថា បើគេមិនព្រមស្តាប់លោកម៉ូសេ នឹងពួកហោរាទេ នោះទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញក៏ដោយ គង់តែគេមិនព្រមជឿដែរ។
Currently Selected:
លូកា 16: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: