លូកា 5
5
1កាលទ្រង់កំពុងឈរនៅមាត់សមុទ្រគេនេសារ៉ែត នោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ ដើម្បីនឹងស្តាប់ព្រះបន្ទូល 2ហើយទ្រង់ទតឃើញទូក២ចតនៅមាត់សមុទ្រ ដែលពួកអ្នកនេសាទបានឡើងទៅលាងអួនហើយ 3ទ្រង់យាងចុះទូក១នោះ ជាទូករបស់ស៊ីម៉ូន ក៏សូមឲ្យគាត់ចេញទូកពីដីបន្តិចទៅ រួចទ្រង់គង់បង្រៀនដល់បណ្តាមនុស្សពីក្នុងទូកវិញ 4លុះឈប់អធិប្បាយហើយ នោះទ្រង់មានបន្ទូលទៅស៊ីម៉ូនថា ឲ្យចេញទូកទៅឯកន្លែងទឹកជ្រៅទំលាក់អួនចាប់ត្រីចុះ 5ស៊ីម៉ូនទូលឆ្លើយថា លោកគ្រូអើយ យប់មិញ យើងខ្ញុំបានខំដឹកអួនទាល់ភ្លឺ គ្មានបានអ្វីសោះ តែខ្ញុំនឹងទំលាក់អួន តាមពាក្យលោកមើល 6កាលទំលាក់ទៅ នោះក៏ជាប់បានត្រីសន្ធឹក ដល់ម៉្លេះបានជាអួនចាប់តាំងធ្លាយ 7នោះគេបោយដៃហៅគូកន ដែលនៅក្នុងទូក១ទៀត ឲ្យមកជួយគ្នា គេក៏មក ហើយចាប់ដាក់បានពេញទូកទាំង២ ទាល់តែពៀបស្ទើរនឹងលិច 8កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ នោះគាត់ក្រាបនៅទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ សូមថយចេញពីទូលបង្គំ ដ្បិតទូលបង្គំជាមនុស្សមានបាប 9គាត់ទូលដូច្នោះ ដោយហេតុគាត់ នឹងពួកអ្នកនៅជាមួយ នឹកស្ងើចក្នុងចិត្ត ពីត្រីដែលបានច្រើនដល់ម៉្លោះ 10ហើយយ៉ាកុប នឹងយ៉ូហាន ជាកូនសេបេដេ ដែលជាពួកហ៊ុននឹងស៊ីម៉ូន ក៏ដូច្នោះដែរ តែព្រះយេស៊ូវមានបន្ទូលទៅស៊ីម៉ូនថា កុំខ្លាចអី ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ 11រួចកាលទូកបានដល់គោក នោះគេទុករបស់ទាំងអស់ចោល ហើយដើរតាមទ្រង់ទៅ។
12កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន 13ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ ដោយបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតចុះ ស្រាប់តែឃ្លង់ចេញពីគាត់ជា១រំពេចទៅ 14រួចទ្រង់ហាមមិនឲ្យគាត់ប្រាប់ដល់អ្នកណាឡើយ តែត្រូវទៅបង្ហាញខ្លួនឲ្យសង្ឃពិនិត្យមើល ហើយថ្វាយដង្វាយដោយព្រោះបានជាស្អាតវិញ ដូចជាលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់ពួកលោក 15ប៉ុន្តែ ចេះតែឮនិយាយពីទ្រង់កាន់តែខ្លាំងឡើង ក៏មានមនុស្សកកកុញមកស្តាប់ផង ហើយឲ្យទ្រង់បានប្រោសជំងឺគេឲ្យជាផង 16តែទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ។
17មានថ្ងៃ១ កាលទ្រង់កំពុងតែបង្រៀន នោះមានពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ ដែលចេញពីគ្រប់ទាំងភូមិស្រុកកាលីឡេ ស្រុកយូដា នឹងក្រុងយេរូសាឡិម គេមកអង្គុយស្តាប់ ហើយព្រះចេស្តានៃព្រះអម្ចាស់ក៏នៅទីនោះ បំរុងនឹងប្រោសគេឲ្យជាដែរ 18នោះឃើញមានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមក គេរកផ្លូវនាំគាត់ចូលទៅដាក់នៅចំពោះទ្រង់ 19តែពុំបានសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ នោះក៏ឡើងទៅលើដំបូល សំរូតគាត់ទៅ ទាំងដេកលើគ្រែ នៅកណ្តាលជំនុំ ចំពោះព្រះយេស៊ូវ តាមប្រហោងដំបូល 20លុះទ្រង់បានឃើញសេចក្ដីជំនឿរបស់គេដូច្នោះ ក៏មានបន្ទូលថា អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ 21នោះពួកអាចារ្យ នឹងពួកផារិស៊ី ចាប់តាំងរិះគិតគ្នាថា តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន 22តែព្រះយេស៊ូវបានជ្រាបគំនិតគេ ក៏មានបន្ទូលសួរថា ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ 23ដ្បិតដែលថា បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ឬថា ចូរអ្នកក្រោកឡើងដើរទៅ នោះតើពាក្យណាដែលងាយថាជាជាង 24ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (នោះទ្រង់ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងវិញ) ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង យកគ្រែអ្នកដើរទៅផ្ទះទៅ 25គាត់ក៏ក្រោកឈរឡើងនៅមុខគេជា១រំពេច ហើយលើកគ្រែ ដែលបានដេក ចេញទៅឯផ្ទះ ទាំងសរសើរដំកើងដល់ព្រះបណ្តើរ 26នោះបណ្តាមនុស្សកើតមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ក៏សរសើរដំកើងព្រះ ហើយមានសេចក្ដីភ័យខ្លាចជាខ្លាំងថា យើងបានឃើញការចំឡែកណាស់នៅថ្ងៃនេះ។
27ក្រោយការទាំងនោះ ទ្រង់យាងចេញទៅ ឃើញអ្នកយកពន្ធម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅទីយកពន្ធ ទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំឯណេះ 28គាត់ក៏ទុករបស់ទាំងអស់ចោល ក្រោកតាមទ្រង់ទៅ 29លេវីបានរៀបជប់លៀងជាធំថ្វាយទ្រង់នៅផ្ទះគាត់ ហើយមានអ្នកយកពន្ធទាំងហ្វូង នឹងមនុស្សឯទៀតមកអង្គុយនៅតុជាមួយគ្នាដែរ 30ពួកអាចារ្យនឹងពួកផារិស៊ី គេឌុកដាន់ពួកសិស្សទ្រង់ថា ហេតុអ្វីបានជាបរិភោគជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ 31តែព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេ ត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ 32ខ្ញុំមិនបានមកហៅពួកមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាប ឲ្យគេប្រែចិត្តវិញទេតើ។
33គេទូលទ្រង់ថា ហេតុអ្វីបានជាពួកសិស្សលោកយ៉ូហានតម ហើយអធិស្ឋានជាញយៗ ដូចជាសិស្សរបស់ពួកផារិស៊ីដែរ តែសិស្សលោកតែងតែបរិភោគដូច្នេះវិញ 34ទ្រង់មានបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើអាចនឹងឲ្យពួកសំឡាញ់គាត់តមអាហារបានឬទេ 35តែនឹងមានថ្ងៃមកដល់ កាលណោះ ប្ដីនឹងត្រូវដកយកចេញពីគេទៅនៅគ្រានោះ គេនឹងតមវិញ 36ទ្រង់ក៏មានបន្ទូលទៅគេជាពាក្យប្រៀបប្រដូចថា គ្មានអ្នកណាដែលយកកំណាត់ថ្មី មកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ នឹងនាំឲ្យរហែកដល់ទាំងកំណាត់ថ្មីដែរ ហើយកំណាត់ដែលយកពីអាវថ្មី ក៏មិនសមនឹងអាវចាស់ផង 37ក៏គ្មានអ្នកណាដែលយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មី នឹងទំលាយថង់ស្បែកហូរចេញមក ហើយថង់ស្បែកក៏ត្រូវខូចខាតផង 38តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ នោះទាំង២យ៉ាងនឹងបានគង់នៅ 39លុះកាលបានផឹកស្រាទំពាំងបាយជូរចាស់ហើយ គ្មានអ្នកណាចង់បានថ្មីទេ ដ្បិតគេថាចាស់ឆ្ងាញ់ជាង។
Currently Selected:
លូកា 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: