ទំនុកដំកើង 24
24
ទំនុកនៃស្តេចដាវីឌ។
1ផែនដី នឹងសារពើនៅផែនដី
ជារបស់ផងព្រះយេហូវ៉ា
ព្រមទាំងលោកីយ នឹងបណ្តាអ្នកដែលនៅលោកីយផង
2ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រ
ហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង។
3៙ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា
តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន
4គឺជាអ្នកដែលមានដៃស្អាត នឹងចិត្តបរិសុទ្ធ
ជាអ្នកដែលមិនបណ្តោយឲ្យព្រលឹងខ្លួនទៅតាម
សេចក្ដីភូតភរ
ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ
5អ្នកនោះនឹងទទួលពរពីព្រះយេហូវ៉ា
ហើយនឹងសេចក្ដីសុចរិតពីព្រះដ៏ជួយសង្គ្រោះខ្លួន
6នោះហើយ ជាពួកអ្នកដែលរកតាមទ្រង់
គឺដែលស្វែងរកព្រះភក្ត្រទ្រង់ក្នុងពួកយ៉ាកុប។ បង្អង់
7៙ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង
ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ
នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក
8តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា
គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា នឹងឥទ្ធិឫទ្ធិ
ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចំបាំង
9ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង
ឱទ្វារដ៏នៅអស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ
នោះមហាក្សត្រដ៏មានសិរីល្អ ទ្រង់នឹងយាងចូលមក
10តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា
គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ទ្រង់ជាមហាក្សត្រដ៏មានសិរីល្អនោះឯង។ បង្អង់
Currently Selected:
ទំនុកដំកើង 24: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.