ទំនុកដំកើង 32
32
ទំនុកនៃស្តេចដាវីឌ ជាសេចក្ដីបង្រៀន។
1មានពរហើយ មនុស្សណាដែលការរំលង
ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ
គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ
2មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា
ជាអ្នកមានទោស
ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
3កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំ
បានខ្សោះទៅ
ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ
4ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់
ទាំងយប់ទាំងថ្ងៃ
ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត
ដូចជារដូវក្តៅ។ –បង្អង់
5៙ ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់
ទូលបង្គំនៅចំពោះទ្រង់
ឥតលាក់ការទុច្ចរិតរបស់ទូលបង្គំទុកឡើយ
ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំង
ការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា
ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។ –បង្អង់
6៙ ដូច្នេះ ត្រូវឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះ
បានអធិស្ឋានដល់ទ្រង់ នៅវេលាដែលនឹងរកទ្រង់ឃើញ
យ៉ាងនោះ កាលណាជំនន់ធំជន់ឡើង នោះប្រាកដជានឹង
មិនដែលលិចមកដល់អ្នកនោះឡើយ
7ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ
ឲ្យរួចពីសេចក្ដីទុក្ខលំបាក
ទ្រង់នឹងព័ទ្ធទូលបង្គំជុំវិញ
ដោយទំនុកនៃសេចក្ដីសង្គ្រោះ។ –បង្អង់
8៙ អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវ
ដែលឯងត្រូវដើរ
អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់
9កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា
ដែលគេត្រូវដាក់បង្ខាំ ហើយនឹងបង្ហៀរ ដើម្បីទប់វា
ក្រែងវាមិនព្រមមកឯឯងនោះឡើយ
10ឯមនុស្សអាក្រក់គេនឹងមានទុក្ខព្រួយជាច្រើន
តែអ្នកណាដែលទុកចិត្តនឹងព្រះយេហូវ៉ា
នោះនឹងមានសេចក្ដីសប្បុរសនៅព័ទ្ធជុំវិញខ្លួន
11ឱមនុស្សសុចរិតរាល់គ្នាអើយ
ចូរមានចិត្តសប្បាយ ហើយរីករាយឡើង
ក្នុងព្រះយេហូវ៉ាចុះ
អស់អ្នកដែលមានចិត្តទៀតត្រង់អើយ
ចូរនាំគ្នាស្រែកឡើងដោយអំណរចុះ។
Currently Selected:
ទំនុកដំកើង 32: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.