ទំនុកដំកើង 36
36
ទំនុកនៃស្តេចដាវីឌ ជាអ្នកបំរើនៃព្រះយេហូវ៉ា ដែលទ្រង់លើកសំរាប់មេភ្លេង។
1ការរំលងច្បាប់របស់មនុស្សអាក្រក់
នោះសំដែងក្នុងចិត្តខ្ញុំថា
នៅភ្នែកគេគ្មានសេចក្ដីកោតខ្លាចដល់ព្រះទេ
2ដ្បិតនៅភ្នែកគេក៏មើលខ្លួនជាគួរបញ្ចើចបញ្ចើវិញ
ដោយថា សេចក្ដីទុច្ចរិតរបស់ខ្លួន មិនដែលមាន
អ្នកណាឃើញ ឬស្អប់ឡើយ
3អស់ទាំងពាក្យដែលចេញពីមាត់គេ សុទ្ធតែជា
សេចក្ដីទុច្ចរិត ហើយភូតភរទទេ
គេបានលែងមានប្រាជ្ញា ក៏មិនប្រព្រឹត្តល្អដែរ
4គេដេកគិតបង្កើតការទុច្ចរិតនៅលើដំណេកខ្លួន
ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ
គេមិនចេះខ្ពើមការអាក្រក់ឡើយ។
5៙ ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ខ្ពស់
ដល់ផ្ទៃមេឃ
សេចក្ដីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង
6សេចក្ដីសុចរិតរបស់ទ្រង់ដូចជាភ្នំនៃព្រះ
សេចក្ដីវិនិច្ឆ័យរបស់ទ្រង់ដូចមហាសមុទ្រដ៏ជ្រៅ
ឱព្រះយេហូវ៉ាអើយ ទ្រង់ទំនុកបំរុងទាំងមនុស្ស
នឹងសត្វផង
7ឱព្រះអង្គអើយ សេចក្ដីសប្បុរសនៃទ្រង់ថ្លៃវិសេស
យ៉ាងណាហ្ន៎
ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់
8គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់
ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្ដីអំណររបស់ទ្រង់
9ដ្បិតឯជ្រោះនៃជីវិត នោះនៅជាមួយនឹងទ្រង់
នៅក្នុងពន្លឺនៃទ្រង់ នោះយើងខ្ញុំនឹងបានភ្លឺ
10ឱសូមទ្រង់ចេះតែផ្តល់សេចក្ដីសប្បុរស
ដល់អស់អ្នកដែលស្គាល់ទ្រង់តទៅ
ហើយសេចក្ដីសុចរិតរបស់ទ្រង់ ដល់អស់អ្នក
ដែលមានចិត្តទៀងត្រង់ផង
11សូមកុំឲ្យជើងរបស់មនុស្សឆ្មើងឆ្មៃ មកទាស់នឹងទូលបង្គំ
ឬដៃនៃមនុស្សអាក្រក់មកបណ្តេញទូលបង្គំឡើយ
12សូមឲ្យពួកអ្នកដែលប្រព្រឹត្តអាក្រក់នោះបានដួលចុះ
ឲ្យគេត្រូវទំលាក់ទៅឥតក្រោកឡើងវិញបានឡើយ។
Currently Selected:
ទំនុកដំកើង 36: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.