ទំនុកដំកើង 41
41
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1មានពរហើយ អ្នកណាដែលមានអធ្យាស្រ័យ
ដល់ពួកមនុស្សក្រីក្រ
ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់
2ព្រះយេហូវ៉ាទ្រង់នឹងជួយទំនុកបំរុង
ហើយថែរក្សាជីវិតអ្នកនោះ
គេនឹងបានពរនៅផែនដីនេះ ហើយទ្រង់នឹងមិនប្រគល់គេ
ទៅក្នុងបំណងចិត្តនៃពួកខ្មាំងសត្រូវឡើយ
3ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ
ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ។
4៙ ខ្ញុំបានទូលថា ឱព្រះយេហូវ៉ាអើយ
សូមអាណិតមេត្តាដល់ទូលបង្គំផង
សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា
ដ្បិតទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ
5ពួកខ្មាំងសត្រូវនៃទូលបង្គំ
គេនិយាយសេចក្ដីអាក្រក់ពីទូលបង្គំថា
តើវេលាណាវានឹងស្លាប់
ហើយឈ្មោះវាវិនាសបាត់ទៅ
6បើកាលណាគេមកសួរទូលបង្គំ
នោះក៏ពោលតែសេចក្ដីភូតភរទទេ
ចិត្តគេប្រមូលសេចក្ដីទុច្ចរិតទុក លុះចេញទៅក្រៅហើយ
នោះក៏ផ្សាយប្រាប់សេចក្ដីនោះ
7ពួកអ្នកដែលស្អប់ទូលបង្គំ គេខ្សឹបខ្សៀវគ្នា
ទាស់នឹងទូលបង្គំ
គេបង្កើតការប្រទូសរ៉ាយនឹងទូលបង្គំ។
8៙ គេថា មានរោគអាក្រក់ជាប់នៅខ្លួនវា
ឥឡូវនេះ ដែលវាដេកចុះហើយ
មុខជានឹងក្រោកឡើងវិញមិនបានឡើយ
9អើ ទាំងមិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ
ជាអ្នកដែលទូលបង្គំបានទុកចិត្ត
ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង
នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ
10តែ ឱព្រះយេហូវ៉ាអើយ សូមទ្រង់អាណិត
មេត្តាលើកទូលបង្គំឡើងវិញ
ដើម្បីឲ្យទូលបង្គំបានសងតបដល់គេ។
11៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា
ទ្រង់សព្វព្រះហឫទ័យនឹងទូលបង្គំពិត
ដោយពួកសត្រូវមិនមានជ័យជំនះឈ្នះទូលបង្គំឡើយ
12ឯទូលបង្គំ ទ្រង់ទប់ទល់
ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ
ហើយក៏តាំងទូលបង្គំ
ឲ្យនៅចំពោះទ្រង់ជាដរាបតទៅ។
13៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល
ចាប់តាំងពីអតីត ទៅដល់អនាគត អស់កល្បជានិច្ច
អាម៉ែន ហើយអាម៉ែន។
Currently Selected:
ទំនុកដំកើង 41: ពគប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.