ទំនុកដំកើង 47
47
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង។
1ម្នាល ជនទាំងឡាយអើយ
ចូរទះដៃទាំងអស់គ្នាចុះ
ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជំនះ
2ដ្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុត ទ្រង់គួរស្ញែងខ្លាច
ទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល
3ទ្រង់បង្ក្រាបជនទាំងឡាយនៅក្រោមអំណាចយើងខ្ញុំ
ព្រមទាំងនគរផ្សេងៗ ឲ្យនៅក្រោមជើងយើងខ្ញុំផង
4គឺទ្រង់ដែលរើសមរដកឲ្យយើងខ្ញុំ
គឺជាសិរីល្អរបស់យ៉ាកុប ជាអ្នកដែលទ្រង់ស្រឡាញ់។
–បង្អង់
5៙ ព្រះទ្រង់បានយាងឡើងដោយសំឡេងហ៊ោ
គឺព្រះយេហូវ៉ាបានឡើងទៅដោយសូរផ្លុំត្រែ
6ចូរច្រៀងសរសើរដល់ព្រះ ចូរច្រៀងសរសើរចុះ
ចូរច្រៀងសរសើរដល់មហាក្សត្រនៃយើងខ្ញុំ
ចូរច្រៀងសរសើរចុះ
7ដ្បិតព្រះទ្រង់ជាមហាក្សត្រលើផែនដីទាំងមូល
ចូរច្រៀងសរសើរយ៉ាងពីរោះចុះ។
8៙ ព្រះទ្រង់គ្រប់គ្រងលើអស់ទាំងសាសន៍
ព្រះទ្រង់គង់លើបល្ល័ង្កបរិសុទ្ធនៃទ្រង់
9ពួកអស់អ្នកធំនៃសាសន៍ទាំងឡាយបានប្រជុំគ្នា
មកឯរាស្ត្ររបស់ព្រះនៃអ័ប្រាហាំ
ដ្បិតអស់ទាំងខែលនៅផែនដីជារបស់ផងព្រះ
ទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែង។
Currently Selected:
ទំនុកដំកើង 47: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.