ទំនុកដំកើង 56
56
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សត្វព្រាបគនៅស្រុកឆ្ងាយ» ក្នុងកាល ដែលសាសន៍ភីលីស្ទីនចាប់ទ្រង់នៅក្រុងកាថ សំរាប់មេភ្លេង។
1ឱព្រះអង្គអើយ
សូមទ្រង់អាណិតមេត្តាដល់ទូលបង្គំ
ដ្បិតមនុស្សចង់លេបបំបាត់ទូលបង្គំហើយ
គេសង្កត់សង្កិន ដោយតស៊ូនឹងទូលបង្គំជាដរាបរាល់ថ្ងៃ
2គឺពួកខ្មាំងសត្រូវចង់តែលេបបំបាត់ទូលបង្គំ
ជាដរាបរាល់ថ្ងៃ
ដ្បិតមានគ្នាច្រើនដែលតស៊ូនឹងទូលបង្គំ
ដោយចិត្តឆ្មើងឆ្មៃ
3តែវេលាណាដែលទូលបង្គំភ័យ
នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់
4នៅក្នុងព្រះ (ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់)
គឺសេចក្ដីពឹងពាក់របស់ទូលបង្គំ
នោះបានទុកនៅក្នុងព្រះ
ទូលបង្គំនឹងមិនខ្លាចឡើយ តើសាច់ឈាមនឹងអាច
ធ្វើអ្វីដល់ទូលបង្គំបាន
5គេមួលបង្កាច់ពាក្យទូលបង្គំវាល់ព្រឹកវាល់ល្ងាច
អស់ទាំងគំនិតរបស់គេសុទ្ធតែប៉ងអាក្រក់ដល់ទូលបង្គំ
6គេប្រជុំគ្នា គេបំពួនខ្លួន
គេឃ្លាំមើលអស់ទាំងជំហានរបស់ទូលបង្គំ
ដោយចាំសង្គ្រុបចាប់ជីវិតទូលបង្គំ
7តើគេនឹងគេចរួច ដោយអំពើអាក្រក់យ៉ាងនោះឬ
ឱព្រះអង្គអើយ សូមទ្រង់បោះទំលាក់ពួកទាំងនេះចុះ
ដោយសេចក្ដីខ្ញាល់របស់ទ្រង់
8ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំ
សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ
ទុកនៅក្នុងដបនៃទ្រង់
ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី
9យ៉ាងនោះ នៅថ្ងៃដែលទូលបង្គំអំពាវនាវ
នោះពួកខ្មាំងសត្រូវនឹងថយចេញទៅ
ទូលបង្គំដឹងហើយ ដ្បិតព្រះទ្រង់គង់នៅខាងទូលបង្គំ
10នៅក្នុងព្រះ ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់
នៅក្នុងព្រះយេហូវ៉ា ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់
11សេចក្ដីពឹងពាក់របស់ទូលបង្គំ នោះបានទុកនៅក្នុងព្រះ
ទូលបង្គំនឹងមិនខ្លាចឡើយ
តើមនុស្សនឹងអាចធ្វើអ្វីដល់
ទូលបង្គំបាន
12ឱព្រះអង្គអើយ ទូលបង្គំនៅជាប់បំណន់នឹងទ្រង់
ទូលបង្គំនឹងថ្វាយដង្វាយអរព្រះគុណដល់ទ្រង់
13ដ្បិតទ្រង់បានជួយជីវិតទូលបង្គំឲ្យរួចពីស្លាប់
ក៏បានជួយជើងទូលបង្គំឲ្យរួចពីជំពប់ដួលដែរ
ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ
ក្នុងពន្លឺនៃមនុស្សរស់វិញ។
Currently Selected:
ទំនុកដំកើង 56: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.