ទំនុកដំកើង 58
58
ពាក្យកាព្យរបស់ស្តេចដាវីឌ ដែលទ្រង់លើកតាមបទ «សូមកុំបំផ្លាញ» សំរាប់មេភ្លេង។
1តើពិតជាអ្នករាល់គ្នាពោលសេចក្ដីសុចរិត
ដោយនូវតែស្ងៀមដូច្នេះឬ
នែ មនុស្សជាតិអើយ តើអ្នករាល់គ្នាវិនិច្ឆ័យ
ដោយទៀងត្រង់ពិតឬ
2មិនមែនទេ គឺនៅក្នុងចិត្តអ្នករាល់គ្នាប្រព្រឹត្តតែ
សេចក្ដីអាក្រក់ទទេ
ហើយនៅក្នុងស្រុក នោះក៏ថ្លឹងឲ្យមានការច្រឡោត
ដែលដៃអ្នករាល់គ្នាធ្វើវិញ
3ឯពួកមនុស្សអាក្រក់ គេជាអ្នកដទៃ
តាំងតែពីពោះម្តាយមក
គេវង្វេង ហើយពោលសេចក្ដីកំភូត
តាំងតែពីកើតមក
4ពិសរបស់គេ ដូចជាពិសនៃពស់
ដូចជាពស់វែកដំឡង់ ដែលបិទត្រចៀក
5ដែលមិនព្រមស្តាប់សំឡេងរបស់គ្រូអាលម្ពាយ
ទោះបើចេះសូត្ររបៀនប្រសប់យ៉ាងណាក៏ដោយ
6ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ
ឱព្រះយេហូវ៉ាអើយ
សូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ
7សូមឲ្យគេរលាយហូរទៅដូចជាទឹក
កាលណាគេដំរង់ព្រួញគេ
នោះសូមឲ្យព្រួញទាំងនោះ
បានដូចជាបាក់វិញ
8សូមឲ្យគេបានដូចជាខ្យងដែលរលាយបាត់ទៅ
ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃឡើយ
9ឯមុនដែលរំកាច់ឧសបានប៉ះនឹងឆ្នាំង
នោះខ្យល់កួចនឹងផាត់យកទៅ ដោយទាំងឧសស្រស់
នឹងឧសដែលឆេះផង
10ឯមនុស្សសុចរិត គេនឹងមានសេចក្ដីអំណរ
ដោយឃើញសេចក្ដីសងសឹក
គេនឹងលាងជើងក្នុងឈាមនៃមនុស្សអាក្រក់
11បានជាមនុស្សនឹងថា ពិតប្រាកដជាមានរង្វាន់
ដល់មនុស្សសុចរិត
ពិតប្រាកដជាមានព្រះ១អង្គ
ដែលវិនិច្ឆ័យនៅផែនដីដែរ។
Currently Selected:
ទំនុកដំកើង 58: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.