បទចំរៀង 3
3
1នៅរាត្រីយប់ កំពុងដេកនៅលើដំណេក
នោះខ្ញុំក៏ស្វែងរកព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់
ខ្ញុំខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ
2ដូច្នេះ ក៏នឹងថា អញនឹងក្រោកឡើងដើរទៅមកក្នុងទីក្រុង
អញនឹងស្វែងរកព្រះអង្គដែលដួងចិត្តអញស្រឡាញ់
នៅតាមផ្លូវទាំងប៉ុន្មាន ហើយនៅទីធ្លាផង
ខ្ញុំក៏ខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ
3ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ
ហើយខ្ញុំសួរគេថា អ្នករាល់គ្នាបានឃើញព្រះអង្គដែល
ដួងចិត្តខ្ញុំស្រឡាញ់ឬទេ
4ខ្ញុំបានដើរហួសពីគេតែបន្តិចទេ
ស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់
ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយ
ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ
គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។
5៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស
នឹងពួកក្តាន់នៅវាលថា
នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់
ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។
6៙ តើអ្នកណានុ៎ះ ដែលឡើងពីទីរហោស្ថានមក
មានហុយដូចជាផ្សែង មានអប់ខ្លួនដោយខ្លឹមចន្ទន៍
នឹងកំញាន
ព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួញដូច្នេះ
7នុ៎ះន៍ គឺជាព្រះវសែងរបស់សាឡូម៉ូន
មានមនុស្សស្ទាត់ជំនួញក្នុងពួកខ្លាំងពូកែនៃសាសន៍
អ៊ីស្រាអែល៦០នាក់ហែហមទ្រង់
8គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចំបាំង
គ្រប់គ្នានែបដាវនៅត្រគាក
ក្រែងមានហេតុភ័យនៅរាត្រីយប់។
9ស្តេចសាឡូម៉ូនបានធ្វើព្រះវ១សំរាប់ទ្រង់
ដោយឈើពីព្រៃល្បាណូន
10ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកំរាលដោយមាស
ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ
ហើយខាងក្នុងមានសំពត់ដែលពួកកូនស្រីៗ
ក្រុងយេរូសាឡិមបានប៉ាក់ដោយសេចក្ដីស្រឡាញ់។
11៙ ឱពួកកូនស្រីក្រុងស៊ីយ៉ូនអើយ
ចូរចេញទៅមើលស្តេចសាឡូម៉ូនចុះ
ទ្រង់ពាក់មកុដដែលព្រះមាតាបានបំពាក់ថ្វាយ
ក្នុងថ្ងៃវិវាហមង្គលទ្រង់
គឺនៅថ្ងៃដែលទ្រង់មានព្រះទ័យរីករាយសប្បាយ។
Currently Selected:
បទចំរៀង 3: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.