សាការី 4
4
1ឯទេវតាដែលពោលនឹងខ្ញុំ ក៏មកម្តងទៀត ដាស់ខ្ញុំឡើង ដូចជាគេដាស់មនុស្សឲ្យភ្ញាក់ពីដេក 2រួចទេវតាសួរខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំឆ្លើយថា ឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល នឹងចង្កៀង៧ ហើយបំពង់៧ សំរាប់បង្ហូរប្រេងដល់ចង្កៀងនិមួយៗ ដែលនៅលើជើងចង្កៀងនោះផង 3ក៏មានដើមអូលីវ២ នៅក្បែរនោះ មួយខាងស្តាំចានប្រេង ហើយមួយខាងឆ្វេង 4នោះខ្ញុំក៏សួរដល់ទេវតាដែលពោលនឹងខ្ញុំថា លោកម្ចាស់អើយ នេះតើជាអ្វី 5ទេវតាដែលពោលនឹងខ្ញុំក៏ឆ្លើយថា ឯងមិនស្គាល់របស់ទាំងនេះទេឬ ខ្ញុំតបថា លោកម្ចាស់អើយ មិនស្គាល់ទេ 6នោះទេវតាប្រាប់មកខ្ញុំថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានបន្ទូលដល់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ 7ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងនាំយកថ្ម ជាកំពូលចេញមក ដោយមានសំរែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ 8រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា 9ដៃនៃសូរ៉ូបាបិលបានដាំឫសព្រះវិហារនេះ ហើយដៃលោកនឹងធ្វើបង្ហើយផង នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមកឯឯង 10ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំង៧នាក់នោះនឹងរីករាយឡើង ហើយនឹងឃើញកូនតឹង នៅក្នុងដៃរបស់សូរ៉ូបាបិលផង ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល។
11នោះខ្ញុំក៏សួរទេវតាថា ដើមអូលីវទាំង២ ដែលនៅខាងស្តាំ ហើយខាងឆ្វេងនៃជើងចង្កៀង នោះតើជាអ្វី 12ខ្ញុំក៏សួរម្តងទៀតថា ឯមែកអូលីវទាំង២នេះ នៅក្បែរបំពង់មាសទាំង២ ដែលបង្ហូរប្រេងសម្បុរមាសចេញនោះ តើជាអ្វី 13រួចទេវតាក៏សួរតបមកថា តើឯងមិនស្គាល់របស់ទាំងនេះទេឬ នោះខ្ញុំឆ្លើយថា លោកម្ចាស់អើយមិនស្គាល់ទេ 14ដូច្នេះ ទេវតាប្រាប់ខ្ញុំថា នេះគឺជាអ្នកទាំង២ ដែលបានចាក់ប្រេងតាំងឲ្យ ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងដុំមូល។
Currently Selected:
សាការី 4: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.

: