កំណើតពិភពលោក 5
5
បញ្ជីរាយនាមបុព្វបុរស ពីអាដាម ដល់ណាពីណុះហ៍
1នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់អាដាម: នៅថ្ងៃដែលអុលឡោះបង្កើតមនុស្ស ទ្រង់បានបង្កើតគេឲ្យមានលក្ខណៈខ្លះដូចអុលឡោះ 2អុលឡោះបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលទ្រង់បង្កើតគេមកនោះ អុលឡោះហៅគេថា «មនុស្ស»។
3ពេលអាដាមមានអាយុមួយរយសាមសិបឆ្នាំ គាត់បង្កើតបានកូនប្រុសមួយ មានលក្ខណៈដូចគាត់ និងជាតំណាងរបស់គាត់ ហើយដាក់ឈ្មោះថា «សេថ»។ 4ក្រោយអាដាមបង្កើតសេថមក គាត់រស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 5គាត់រស់បានទាំងអស់ ប្រាំបួនរយសាមសិបឆ្នាំ រួចគាត់ក៏ស្លាប់។
6ពេលសេថមានអាយុមួយរយប្រាំឆ្នាំ គាត់បង្កើតបានអេណុស។ 7ក្រោយបង្កើតអេណុសមក សេថរស់បានប្រាំបីរយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 8គាត់រស់បានទាំងអស់ ប្រាំបួនរយដប់ពីរឆ្នាំ។ 9ពេលអេណុសមានអាយុកៅសិបឆ្នាំ គាត់បង្កើតបានកៃណាន។ 10ក្រោយបង្កើតកៃណានមក អេណុសរស់បានប្រាំបីរយដប់ប្រាំឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 11គាត់រស់បានទាំងអស់ប្រាំបួនរយប្រាំឆ្នាំ រួចគាត់ក៏ស្លាប់។
12ពេលកៃណានមានអាយុចិតសិបឆ្នាំ គាត់បង្កើតបានម៉ាលេលាល។ 13ក្រោយបង្កើតម៉ាលេលាលមក កៃណានរស់បានប្រាំបីរយសែសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 14គាត់រស់បានទាំងអស់ប្រាំបួនរយដប់ឆ្នាំ រួចគាត់ក៏ស្លាប់។
15ពេលម៉ាលេលាលមានអាយុហុកសិបប្រាំឆ្នាំ គាត់បង្កើតបានយ៉ារ៉េឌ។ 16ក្រោយបង្កើតយ៉ារ៉េឌមក ម៉ាលេលាលរស់បានប្រាំបីរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 17គាត់រស់បានទាំងអស់ប្រាំបីរយកៅសិបប្រាំឆ្នាំ រួចគាត់ក៏ស្លាប់។
18ពេលយ៉ារ៉េឌមានអាយុមួយរយហុកសិបពីរឆ្នាំ គាត់បង្កើតបានហេណុក។ 19ក្រោយបង្កើតហេណុកមក យ៉ារេឌរស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 20គាត់រស់បានទាំងអស់ប្រាំបួនរយហុកសិបពីរឆ្នាំ រួចគាត់ក៏ស្លាប់។
21ពេលហេណុកអាយុហុកសិបប្រាំឆ្នាំ គាត់បង្កើតបានមធូសាឡា។ 22ក្រោយបង្កើតមធូសាឡា ហេណុកបានដើរតាមមាគ៌ារបស់អុលឡោះហេប្រឺ១១ពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន 23គាត់រស់បានទាំងអស់បីរយហុកសិបប្រាំឆ្នាំ។ 24ហេណុកដើរតាមមាគ៌ារបស់អុលឡោះ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះអុលឡោះបានលើកគាត់ឡើងទៅ។
25ពេលមធូសាឡាមានអាយុមួយរយប៉ែតសិបប្រាំពីរឆ្នាំ គាត់បង្កើតបានឡាម៉េក។ 26ក្រោយបង្កើតឡាម៉េកមក មធូសាឡារស់បានប្រាំពីររយប៉ែតសិបពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 27គាត់រស់បានទាំងអស់ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចគាត់ក៏ស្លាប់។
28ពេលឡាម៉េកមានអាយុមួយរយប៉ែតសិបពីរឆ្នាំ គាត់បង្កើតបានកូនប្រុសម្នាក់ 29ដែលគាត់ដាក់ឈ្មោះថា “ណុះហ៍” ព្រោះគាត់ពោលថា “កូននេះនឹងជួយសំរាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលអុលឡោះតាអាឡាបានដាក់បណ្តាសា”។ 30ក្រោយបង្កើតណុះហ៍មក ឡាម៉េករស់បានប្រាំរយកៅសិបប្រាំឆ្នាំទៀត ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 31គាត់រស់បានទាំងអស់ ប្រាំពីររយចិតសិបប្រាំពីរឆ្នាំ រួចគាត់ក៏ស្លាប់។
32ពេលណុះហ៍អាយុប្រាំរយឆ្នាំ គាត់បង្កើតបាន សិម ហាំ និងយ៉ាផេត។
Currently Selected:
កំណើតពិភពលោក 5: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: