យ៉ះយ៉ា 20
20
ណាពីអ៊ីសាបានរស់ឡើងវិញ
1នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ 2នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀត ដែលអ៊ីសាស្រឡាញ់ថា៖ «គេយកអ៊ីសាជាអម្ចាស់យើងចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ 3ពេត្រុស និងសិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។ 4សិស្សទាំងពីររត់ទៅជាមួយគ្នាតែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ទៅដល់ផ្នូរមុន។ 5គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ 6លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ 7ព្រមទាំងក្រណាត់ដែលគេគ្របក្បាលអ៊ីសា មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ 8ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។ 9កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគីតាប ដែលចែងទុកមកថា អ៊ីសាត្រូវរស់ឡើងវិញនៅឡើយទេ។ 10បន្ទាប់មកសិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។
នាងម៉ារីជាអ្នកស្រុកម៉ាដាឡាបានឃើញអ៊ីសា
11នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ 12ឃើញម៉ាឡាអ៊ីកាត់ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់សពអ៊ីសា ម្នាក់អង្គុយនៅខាងក្បាល ម្នាក់ទៀតនៅខាងចុងជើង។ 13ម៉ាឡាអ៊ីកាត់ពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅម៉ាឡាអ៊ីកាត់វិញថា៖ «មានគេយកសពអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ 14ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញអ៊ីសាឈរនៅទីនោះ តែនាងមិនដឹងថាជាអ៊ីសាទេ។ 15អ៊ីសាសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ជម្រាបអ៊ីសាថា៖ «លោក! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។ 16អ៊ីសាបានហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកអ៊ីសា ហើយឆ្លើយអ៊ីសាជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“តួន!”។ 17អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។ 18នាងម៉ារី ជាអ្នកស្រុកម៉ាដាឡាចេញទៅ ជម្រាបពួកសិស្សថា នាងបានឃើញអ៊ីសាជាអម្ចាស់ព្រមទាំងជម្រាបអំពីសេចក្ដីដែលអ៊ីសាមានប្រសាសន៍មកនាង។
ពួកសិស្សបានឃើញណាពីអ៊ីសា
19នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្សនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែអ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។ 20អ៊ីសាមានប្រសាសន៍ដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅដៃ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ពួកសិស្សសប្បាយចិត្ដជាខ្លាំងដោយបានឃើញអ៊ីសាជាអម្ចាស់។ 21អ៊ីសាមានប្រសាសន៍ទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ! ដូចអុលឡោះជាបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។
22បន្ទាប់ពីមានប្រសាសន៍ហើយ អ៊ីសាផ្លុំលើពួកគេ ទាំងមានប្រសាសន៍ថា៖ «ចូរទទួលរសអុលឡោះ!។ 23បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឲ្យរួចពីបាប អុលឡោះក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។
ណាពីអ៊ីសា និងលោកថូម៉ាស
24កាលអ៊ីសាមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។ 25សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញអ៊ីសាជាអម្ចាស់»។ ប៉ុន្ដែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់គាត់ទេ ខ្ញុំមិនជឿជាដាច់ខាត»។
26ប្រាំបីថ្ងៃក្រោយមក ពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះទ្វារផ្ទះនៅខ្ទាស់ជាប់អ៊ីសាមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។ 27បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។ 28លោកថូម៉ាសនិយាយទៅអ៊ីសាថា៖ «តួនពិតជាម្ចាស់ និងជាអម្ចាស់របស់ខ្ញុំមែន!»។ 29អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។
គោលបំណងរបស់យ៉ូហាន
30អ៊ីសាបានធ្វើទីសំគាល់ជាច្រើនទៀតឲ្យពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ 31រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
Currently Selected:
យ៉ះយ៉ា 20: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: