លូកា 21
21
ជំនូនរបស់ស្ដ្រីមេម៉ាយ
1អ៊ីសាឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ជូនអុលឡោះ។ 2អ៊ីសាឃើញស្ដ្រីមេម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ 3អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ដ្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់ 4ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ដ្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ជូនអុលឡោះដែរ»។
ណាពីអ៊ីសាមានប្រសាសន៍អំពីការបំផ្លាញម៉ាស្ជិទ និងហេតុការណ៍នៅគ្រាចុងក្រោយ
5អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ម៉ាស្ជិទ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងដង្វាយផ្សេងៗដែលគេយកមកជូនអុលឡោះ។ អ៊ីសាមានប្រសាសន៍ថា៖ 6«នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
7គេសួរអ៊ីសាថា៖ «តួនអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសំគាល់អ្វីឲ្យយើងដឹងថា ព្រឹត្ដិការណ៍ទាំងនោះជិតមកដល់?»។ 8អ៊ីសាឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកនាមខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាអាល់ម៉ាហ្សៀស” ឬថា “ពេលកំណត់មកដល់ហើយ”កុំតាមអ្នកទាំងនោះឲ្យសោះ។ 9កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ 10អ៊ីសាមានប្រសាសន៍ថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត 11នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗ បណ្ដាលឲ្យភ័យតក់ស្លុត និងមានទីសំគាល់យ៉ាងធំនៅលើមេឃផង។ 12ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ យកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឲ្យស្ដេច និងលោកទេសាភិបាលកាត់ទោសព្រោះតែនាមខ្ញុំ។ 13ប៉ុន្តែ ការនេះប្រែជាហុចឱកាសឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ 14ត្រូវចងចាំក្នុងចិត្ដថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី 15ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។ 16សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្ដភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឲ្យគេសម្លាប់ផងដែរ។ 17មនុស្សគ្រប់ៗគ្នានឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ 18ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ 19អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្ដស៊ូទ្រាំ»។
ណាពីអ៊ីសាមានប្រសាសន៍អំពីការបំផ្លាញក្រុងយេរូសាឡឹម
20«កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។ 21ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញឲ្យឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។ 22គ្រានោះ ជាគ្រាដែលអុលឡោះធ្វើទោសប្រជារាស្ដ្រទ្រង់ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាប។ 23គ្រានោះ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូន មុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយអុលឡោះនឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។ 24គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
បុត្រាមនុស្សត្រឡប់មកវិញ
25«គ្រានោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យក្នុងព្រះច័ន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដីនឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក 26មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតអំណាចនានានៅលើមេឃនឹងកក្រើករំពើក។ 27ពេលនោះ គេនឹងឃើញបុត្រាមនុស្សមកក្នុងពពក ប្រកបដោយអំណាច និងសិរីរុងរឿងពន់ពេកក្រៃ។ 28កាលណាព្រឹត្ដិការណ៍ទាំងនេះចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះអុលឡោះជិតរំដោះអ្នករាល់គ្នាហើយ»។
និយាយអំពីដើមឧទុម្ពរ
29បន្ទាប់មក អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នានេះថា៖ «ចូរមើលដើមឧទុម្ពរ និងដើមឈើទាំងអស់ចុះ! 30កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថា រដូវប្រាំង ជិតមកដល់ហើយ។ 31ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្ដិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា នគររបស់អុលឡោះមកជិតបង្កើយហើយ។ 32ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។ 33ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
ការត្រៀមខ្លួនប្រុងប្រយ័ត្ន
34«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្ដរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន 35ដ្បិតថ្ងៃនោះមកដល់ ប្រៀបបាននឹងសំណាញ់ ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។ 36ចូរប្រុងស្មារតី និងទូរអាគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រាមនុស្ស»។
37ពេលថ្ងៃអ៊ីសាតែងប្រៀនប្រដៅគេនៅក្នុងម៉ាស្ជិទ ហើយនៅពេលយប់ អ៊ីសាចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។ 38ប្រជាជនទាំងមូលនាំគ្នាមកតាំងពីព្រលឹម ស្ដាប់អ៊ីសាបង្រៀននៅក្នុងម៉ាស្ជិទ។
Currently Selected:
លូកា 21: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.

: