លូកា 21:25-27
លូកា 21:25-27 អគត
«គ្រានោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យក្នុងព្រះច័ន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដីនឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតអំណាចនានានៅលើមេឃនឹងកក្រើករំពើក។ ពេលនោះ គេនឹងឃើញ បុត្រាមនុស្សមកក្នុងពពក ប្រកបដោយអំណាច និងសិរីរុងរឿងពន់ពេកក្រៃ។