១ ថែស្សាឡូនីច 5
5
1បងប្អូនអើយ ចំពោះពេលវេលា និងពេលកំណត់ នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ។ 2ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ 3កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។ 4ប៉ុន្តែ បងប្អូនអើយ អ្នករាល់គ្នាមិននៅក្នុងសេចក្ដីងងឹត ដែលបណ្តាលឲ្យថ្ងៃនោះមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ 5ដ្បិតអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ យើងមិនមែនជាពួកយប់ ឬជាពួកសេចក្តីងងឹតឡើយ។ 6ដូច្នេះ យើងត្រូវចាំយាម ហើយដឹងខ្លួន មិនត្រូវដេកលក់ដូចជាអ្នកឯទៀតទេ។ 7ដ្បិតអស់អ្នកដែលដេកលក់ គេតែងដេកនៅពេលយប់ ហើយអស់អ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ។ 8ប៉ុន្ដែ យើងដែលជាពួកថ្ងៃ យើងត្រូវដឹងខ្លួន ទាំងយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ជាអាវក្រោះ ហើយយកសេចក្ដីសង្ឃឹមនៃការសង្គ្រោះ មកពាក់ជាមួកសឹក។ 9ដ្បិតព្រះមិនបានតម្រូវយើងសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ឲ្យបានទទួលការសង្គ្រោះវិញ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង 10ដែលទ្រង់សុគតជួសយើង ដើម្បីឲ្យយើងបានរស់នៅជាមួយព្រះអង្គ ទោះបើយើងនៅរស់ ឬដេកលក់ក្តី។ 11ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
ពាក្យដាស់តឿនចុងក្រោយ ពាក្យជម្រាបសួរ និងពាក្យប្រសិទ្ធពរ
12បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នា 13ចូររាប់អានអ្នកទាំងនោះឲ្យខ្ពស់ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះកិច្ចការរបស់គេ។ ចូរឲ្យបានសុខសាន្តជាមួយគ្នា។ 14បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។ 15ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។ 16ចូរអរសប្បាយជានិច្ច 17ចូរអធិស្ឋានឥតឈប់ឈរ 18ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។ 19កុំឲ្យពន្លត់ព្រះវិញ្ញាណ 20កុំមើលងាយសេចក្ដីទំនាយ 21ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ 22ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។
23សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ 24ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ។
25បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង។
26សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយការថើបបរិសុទ្ធ។ 27ខ្ញុំសូមបង្គាប់អ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា សូមអានសំបុត្រនេះឲ្យពួកបងប្អូនទាំងអស់ស្តាប់កុំខាន។
28សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚
Currently Selected:
១ ថែស្សាឡូនីច 5: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: