លោកុប្បត្តិ 1
1
ការបង្កើតអ្វីៗសព្វសារពើរយៈពេលប្រាំមួយថ្ងៃ និងថ្ងៃសប្ប័ទ
1កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ 2ផែនដីគ្មានរូបរាង នៅទទេ មានតែភាពងងឹតនៅគ្របលើជម្រៅទឹក ហើយព្រះវិញ្ញាណ របស់ព្រះក៏រេរាពីលើផ្ទៃទឹក។ 3ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏មានឡើង ។ 4ព្រះទ្រង់ទតឃើញថា ពន្លឺនោះល្អហើយ ព្រះក៏ញែកពន្លឺចេញពីភាពងងឹត។ 5ព្រះហៅពន្លឺថា "ថ្ងៃ" ហើយហៅភាពងងឹតថា "យប់" នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។
6បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»។ 7ព្រះបានធ្វើឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះមែន។ 8ព្រះហៅលំហនោះថា "មេឃ" នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទីពីរ។
9បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង» នោះក៏កើតមានដូច្នោះមែន។ 10ព្រះហៅទីគោកនោះថា "ដី" ហើយទឹកដែលប្រមូលគ្នានោះថា "សមុទ្រ" ព្រះក៏ទតឃើញថាល្អ។ 11ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី» នោះក៏កើតមានដូច្នោះមែន។ 12ដីក៏ដុះចេញជាតិណជាតិ ធញ្ញជាតិដែលមានគ្រាប់តាមពូជ រុក្ខជាតិមានផ្លែតាមពូជ និងមានគ្រាប់នៅក្នុងផ្លែនោះ ហើយព្រះទតឃើញថាល្អ។ 13នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទីបី។
14បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យមានតួពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ 15ហើយសម្រាប់ជាតួពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី» នោះក៏កើតមានដូច្នោះមែន។ 16ព្រះបានបង្កើតតួពន្លឺធំៗពីរ មួយដែលធំជាង សម្រាប់បំភ្លឺនៅពេលថ្ងៃ និងមួយដែលតូចជាង សម្រាប់បំភ្លឺនៅពេលយប់ ហើយព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរ។ 17ព្រះដាក់តួពន្លឺទាំងនោះនៅលើមេឃ ដើម្បីបំភ្លឺមកលើផែនដី 18គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។ 19នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីបួន។
20បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។ 21ព្រះបានបង្កើតសត្វធំសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក កើតមានរវើករវ័ណ្ឌនៅក្នុងទឹកតាមពូជ និងអស់ទាំងសត្វស្លាបតាមពូជដែរ។ ព្រះទតឃើញថាល្អ។ 22ព្រះបានប្រទានពរដល់សត្វទាំងឡាយនោះ ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបបានច្រើនឡើងនៅលើផែនដីដែរ»។ 23នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំ។
24បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យផែនដីកើតចេញជាពពួកសត្វចតុប្បាទតាមពូជ គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ» នោះក៏កើតមានដូច្នោះមែន។ 25ព្រះបានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះទតឃើញថាល្អ។
26ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។
27ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់
គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង
ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។
28ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។ 29ព្រះទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងឲ្យគ្រប់ទាំងតិណជាតិដែលមានគ្រាប់ពូជដុះនៅលើផែនដី និងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលមានផ្លែ ហើយមានគ្រាប់បន្តពូជ ទុកជាអាហារដល់អ្នក។ 30យើងក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ» នោះក៏កើតមានដូច្នោះមែន។ 31ព្រះទ្រង់ទតអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ឃើញថាល្អប្រពៃណាស់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ។
Currently Selected:
លោកុប្បត្តិ 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: