ហេព្រើរ 1
1
ព្រះទ្រង់មានព្រះបន្ទូលតាមរយៈព្រះរាជបុត្រារបស់ព្រះអង្គ
1កាលពីដើម ព្រះទ្រង់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង ជាច្រើនដងច្រើនបែប ដោយពួកហោរា 2ប៉ុន្តែ នៅគ្រាក្រោយបង្អស់នេះ ព្រះអង្គមានព្រះបន្ទូលមកកាន់យើង ដោយសារព្រះរាជបុត្រាវិញ ដែលព្រះអង្គបានតម្រូវឲ្យបានគ្រប់គ្រងរបស់ទាំងអស់ ទុកជាមត៌ក ព្រមទាំងបង្កើតពិភពលោក តាមរយៈព្រះរាជបុត្រានោះដែរ។ 3ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់ 4ហើយដែលព្រះអង្គបានទទួលនាមមួយជាមត៌ក ជានាមដែលប្រសើរឧត្តុង្គឧត្តម លើសជាងនាមរបស់ពួកទេវតាយ៉ាងណា ព្រះអង្គក៏បានត្រឡប់ជាវិសេសលើសជាងពួកទេវតាយ៉ាងនោះដែរ។
ព្រះយេស៊ូវគ្រីស្ទមានឋានៈធំជាងពួកទេវតា
5ដ្បិតតើព្រះធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាមួយថា៖ «អ្នកជាកូនយើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ» ដែរឬ? 6ម្យ៉ាងទៀត ពេលព្រះប្រទានព្រះរាជបុត្រាមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឲ្យទេវតារបស់ព្រះទាំងអស់ថ្វាយបង្គំព្រះរាជបុត្រា» ។ 7ព្រះទ្រង់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គ ធ្វើជាខ្យល់ ហើយពួកអ្នកបម្រើព្រះអង្គធ្វើជាអណ្តាតភ្លើង» ។ 8ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលអំពីព្រះរាជបុត្រាវិញថា៖ «ព្រះអង្គអើយ បល្ល័ង្កព្រះអង្គនៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ឯដំបងសុចរិត ជាដំបងរាជរបស់ព្រះអង្គ។ 9ព្រះអង្គស្រឡាញ់សេចក្តីសុចរិត ហើយស្អប់អំពើទុច្ចរិត ហេតុនេះបានជាព្រះ គឺជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងថ្វាយព្រះអង្គ ជាប្រេងនៃសេចក្តីត្រេកអរ លើសជាងមិត្តសម្លាញ់របស់ព្រះអង្គ» 10ហើយថា «ព្រះអម្ចាស់អើយ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ 11របស់ទាំងនោះនឹងសាបសូន្យទៅ តែព្រះអង្គនៅតែដដែល របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់ 12ព្រះអង្គនឹងមូររបស់ទាំងនោះដូចជាមូរអាវ ហើយរបស់ទាំងនោះក៏នឹងត្រូវផ្លាស់ប្តូរដូចសម្លៀកបំពាក់ តែព្រះអង្គមិនប្រែប្រួលឡើយ ហើយព្រះជន្មព្រះអង្គក៏មិនចេះផុតដែរ» ។ 13ប៉ុន្តែ តើព្រះធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាមួយថា៖ «ចូរអង្គុយខាងស្តាំយើង ទាល់តែយើងដាក់ខ្មាំងសត្រូវ ទុកជាកំណល់កល់ជើងអ្នក» ឬទេ? 14តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
Currently Selected:
ហេព្រើរ 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: