ហេព្រើរ 8
8
អ្នកកណ្ដាលនៃសេចក្ដីសញ្ញាមួយដែលប្រសើរជាង
1រីឯចំណុចសំខាន់ក្នុងសេចក្ដីដែលយើងកំពុងនិយាយនេះ គឺថា យើងមានសម្តេចសង្ឃមួយអង្គបែបនេះ ដែលគង់ខាងស្តាំបល្ល័ង្កនៃព្រះដ៏មានឫទ្ធានុភាពនៅស្ថានសួគ៌ 2ជាអ្នកមានការងារនៅក្នុងទីបរិសុទ្ធ និងក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនមនុស្សទេ។ 3ដ្បិតសម្តេចសង្ឃទាំងប៉ុន្មាន ត្រូវបានតែងតាំងឲ្យថ្វាយតង្វាយ និងយញ្ញបូជា ដូច្នេះ សម្ដេចសង្ឃនេះក៏ត្រូវមានអ្វីនឹងថ្វាយដែរ។ 4ប្រសិនបើព្រះអង្គគង់នៅផែនដី នោះព្រះអង្គមិនមែនជាសង្ឃទេ ព្រោះមានពួកសង្ឃដែលថ្វាយតង្វាយ តាមក្រឹត្យវិន័យហើយ។ 5អ្នកទាំងនោះជាគំរូ និងជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌ ដូចព្រះបានបង្គាប់លោកម៉ូសេ នៅពេលលោករៀបនឹងសង់រោងឧបោសថថា «ចូរប្រយ័ត្ននឹងធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញអ្នកនៅលើភ្នំ» ។ 6ប៉ុន្ដែ ឥឡូវនេះ ព្រះយេស៊ូវបានទទួលមុខងារមួយដែលប្រសើរជាង ព្រោះព្រះអង្គជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាមួយដែលប្រសើរជាង ជាសេចក្ដីសញ្ញាដែលបានតាំងឡើងនៅលើព្រះបន្ទូលសន្យាដែលប្រសើរជាង។ 7ដ្បិតប្រសិនបើសេចក្ដីសញ្ញាចាស់មិនមានកំហុស នោះក៏គ្មានឱកាសនឹងរកសេចក្ដីសញ្ញាមួយទៀតដែរ។
8ដ្បិតព្រះអង្គបង្ហាញឲ្យឃើញថាពួកគេមានកំហុស ពេលព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ ព្រះអម្ចាស់មានព្រះបន្ទូលថា "នឹងមានគ្រាមកដល់ ដែលយើងនឹងតាំងសញ្ញាថ្មីមួយ ជាមួយពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដា 9មិនដូចជាសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងបានចាប់ដៃនាំគេ ចេញពីស្រុកអេស៊ីព្ទនោះឡើយ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង ហើយយើងក៏មិនរវីរវល់នឹងគេដែរ"»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 10ព្រះអម្ចាស់មានព្រះបន្ទូលថា «នេះជាសេចក្ដីសញ្ញាដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយថ្ងៃទាំងនោះ គឺថា យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតគេ ហើយចារក្រឹត្យវិន័យទាំងនោះនៅក្នុងចិត្តគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។ 11គេមិនចាំបាច់បង្រៀនអ្នកជិតខាងរបស់ខ្លួន ឬបងប្អូនរបស់ខ្លួនថា "ចូរស្គាល់ព្រះអម្ចាស់" នោះឡើយ ដ្បិតគេនឹងស្គាល់យើងគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំ។ 12ដ្បិតយើងនឹងប្រោសប្រណីចំពោះអំពើទុច្ចរិតរបស់គេ ហើយយើងនឹងលែងនឹកចាំពីអំពើបាបរបស់គេទៀត» ។ 13នៅពេលព្រះទ្រង់មានព្រះបន្ទូលអំពីសេចក្ដីសញ្ញាថ្មី ព្រះអង្គបានធ្វើឲ្យសេចក្ដីសញ្ញាមុនត្រឡប់ជាចាស់ ឯអ្វីដែលចាស់ ហើយលែងប្រើ នោះក៏ជិតនឹងសាបសូន្យទៅដែរ។
Currently Selected:
ហេព្រើរ 8: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: