អេសាយ 1
1
1នេះជានិមិត្តដែលលោកអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា។
អំពើអាក្រក់របស់សាសន៍យូដា
2ឱស្ថានសួគ៌អើយ ចូរស្តាប់
ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ
ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយថា៖
យើងបានចិញ្ចឹមបីបាច់រក្សាកូន
តែរាល់គ្នាបានបះបោរនឹងយើងវិញ។
3ឯគោវាស្គាល់ម្ចាស់
ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ
ប៉ុន្តែ អ៊ីស្រាអែលមិនស្គាល់សោះ
រាស្ត្រយើងមិនពិចារណាទេ»។
4ឱហ្ន៎ ប្រទេសដ៏មានបាប
ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត
ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់
ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង
គេបានបោះបង់ចោលព្រះយេហូវ៉ា
គេបានប្រមាថមើលងាយដល់ព្រះ
ដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
គេបានត្រូវព្រាត់ថយទៅក្រោយ។
5ហេតុអ្វីអ្នករាល់គ្នាចង់ត្រូវរំពាត់?
ហេតុអ្វីចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ?
ក្បាលរបស់អ្នករាល់គ្នាក៏ឈឺ
ហើយគ្រប់គ្នាមានចិត្តល្វើយហើយ។
6ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល
នោះឥតមានកន្លែងណាមាំមួនឡើយ
គឺមានសុទ្ធតែរបួស និងជាំ
ហើយស្នាមរំពាត់ថ្មី
ឥតបានបិទភ្ជិត ឬរុំ
ឬចាក់ប្រេងឲ្យធូរស្រាកទេ។
7ស្រុករបស់អ្នករាល់គ្នាបានចោលស្ងាត់ហើយ
ទីក្រុងអ្នកក៏ត្រូវដុតបំផ្លាញអស់ទៅ
ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់អ្នក
នៅចំពោះអ្នកផង
ហើយដីនោះត្រូវចោលស្ងាត់
ដោយពួកសាសន៍ដទៃបំផ្លាញ។
8កូនស្រីរបស់ក្រុងស៊ីយ៉ូន ត្រូវលះចោល
ដូចជាបង្ហាដែលនៅចម្ការទំពាំងបាយជូរ
ដូចជាជំរំនៅចម្ការត្រសក់
ដូចជាទីក្រុងដែលត្រូវខ្មាំងឡោមព័ទ្ធហើយ។
9ប្រសិនបើព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ
មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួច
នោះយើងរាល់គ្នានឹងដូចជាក្រុងសូដុម
ហើយដូចក្រុងកូម៉ូរ៉ាដែរ។
10ឱពួកគ្រប់គ្រងលើក្រុងសូដុមអើយ
ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា
ម្នាលពួកក្រុងកូម៉ូរ៉ាអើយ
ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យ
របស់ព្រះនៃយើងរាល់គ្នាចុះ។
11ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា
តើជាអ្វីដល់យើង?
យើងធុញទ្រាន់ចំពោះចៀមឈ្មោល
និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់
យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល
ឬកូនចៀម ឬពពែនោះទេ។
12កាលណាអ្នករាល់គ្នាចូលមកចំពោះយើង
តើអ្នកណាបានបង្គាប់អ្នករាល់គ្នា
ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ?
13កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ
ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង
ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក
ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ
សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ
ក៏ជាអំពើទុច្ចរិតដែរ។
14ចិត្តយើងស្អប់ចំពោះបុណ្យចូលខែ
និងបុណ្យមានកំណត់ទាំងប៉ុន្មាន
របស់អ្នករាល់គ្នាណាស់
ពិធីទាំងនោះជាបន្ទុកសង្កត់លើយើងជាខ្លាំង
យើងក៏នឿយណាយ
ដោយទ្រាំចំពោះការទាំងនោះ។
15កាលណាអ្នករាល់គ្នាប្រទូលដៃឡើង
នោះយើងនឹងបែរភ្នែកចេញពីអ្នក
បើកាលណាអ្នកអធិស្ឋានជាច្រើន
នោះយើងនឹងមិនស្តាប់ឡើយ
ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
16ចូរលាងចេញ ចូរជម្រះខ្លួនឲ្យស្អាតចុះ
ចូរបំបាត់អំពើអាក្រក់ដែលអ្នករាល់គ្នា
ប្រព្រឹត្តពីចំពោះភ្នែកយើងចេញ
ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត។
17ចូរហាត់រៀនធ្វើការល្អវិញ
ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌
ចូរជួយការពារចំពោះមនុស្ស
ដែលត្រូវគេសង្កត់សង្កិន
ចូរកាត់ក្តីដល់ពួកកំព្រា
ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
18ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
មកចុះ យើងនឹងពិភាក្សាជាមួយគ្នា
ទោះបើអំពើបាបរបស់អ្នក
ដូចជាពណ៌ក្រហមទែងក៏ដោយ
គង់តែនឹងបានសដូចហិមៈ
ទោះបើក្រហមឆ្អៅក៏ដោយ
គង់តែនឹងបានដូចជារោមចៀមវិញ។
19ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តតាម
ហើយស្តាប់បង្គាប់
នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ។
20តែបើអ្នកមិនព្រមវិញ ហើយបះបោរផង
នោះអ្នកនឹងត្រូវលេបបាត់ដោយមុខដាវ
ពីព្រោះព្រះឧស្ឋនៃព្រះយេហូវ៉ា
បានមានព្រះបន្ទូលស្រេចហើយ។
ទីក្រុងខូចអាក្រក់
21ម្ដេចបានជាទីក្រុងស្មោះត្រង់
ប្រែក្លាយជាខូចអាក្រក់ដូច្នេះ?
គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌
ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ
តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សម្លាប់។
22ប្រាក់របស់អ្នកបានត្រឡប់ទៅជា
អាចម៍ប្រាក់ទៅហើយ
ឯស្រាទំពាំងបាយជូររបស់អ្នក
ក៏លាយដោយទឹកដែរ។
23ពួកមេរបស់អ្នកជាពួកអ្នកបះបោរ
ហើយជាមិត្តនឹងពួកចោរ។
គ្រប់គ្នាចូលចិត្តតែស៊ីសំណូក
ហើយក៏ឧស្សាហ៍តាមរករង្វាន់
គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ
ហើយរឿងក្តីរបស់ពួកមេម៉ាយ
ក៏មិនដែលមកដល់គេដែរ។
24ហេតុនោះបានជាព្រះអម្ចាស់
គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលថា៖
យើងនឹងដោះពួកតតាំង
នឹងយើងចេញឲ្យធូរខ្លួនវិញ
យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។
25យើងនឹងលូកដៃទៅលើអ្នកទៀត
ហើយនឹងសម្អាតមន្ទិលសៅហ្មង
របស់អ្នកចេញឲ្យស្អាត
ព្រមទាំងដេញកម្ចាត់គ្រឿងលាយក្នុងចិត្តអ្នកផង។
26រួចយើងនឹងតាំងពួកចៅក្រម
របស់អ្នកឡើងដូចដើមវិញ
ហើយពួកក្រុមប្រឹក្សារបស់អ្នក ដូចកាលពីមុនដែរ
ពីពេលនេះតទៅ គេនឹងហៅអ្នកថាជា
ទីក្រុងមានសេចក្ដីសុចរិត
គឺជាទីដែលស្មោះត្រង់វិញ។
27ក្រុងស៊ីយ៉ូននឹងបានលោះចេញ
ដោយសារសេចក្ដីយុត្តិធម៌
ហើយពួកអ្នកក្រុងដែលវិលមកវិញ
នោះនឹងរួចដោយសារសេចក្ដីសុចរិត។
28តែឯពួកអ្នករំលង និងពួកមានបាប
គេនឹងត្រូវបំផ្លាញជាមួយគ្នា
ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា
គេនឹងត្រូវវិនាសទៅ។
29ដ្បិតគេនឹងមានសេចក្ដីខ្មាស
ចំពោះដើមម៉ៃសាក់
ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត
ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម
ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា
បានរើសយកនោះ។
30ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមម៉ៃសាក់
ដែលស្លឹកស្វិតក្រៀមទៅ
ហើយដូចជាសួនច្បារឥតមានទឹក។
31មនុស្សខ្លាំងពូកែនឹងដូចជាអាចម៍បន្ទោះ
ការគេធ្វើនឹងដូចជាផ្កាភ្លើង
ហើយទាំងពីរយ៉ាងនឹងឆេះជាមួយគ្នា
ឥតដែលមានអ្នកណាពន្លត់សោះឡើយ។
Currently Selected:
អេសាយ 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
អេសាយ 1
1
1នេះជានិមិត្តដែលលោកអេសាយ ជាកូនអ័ម៉ូស បានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស និងហេសេគា ជាស្តេចស្រុកយូដា។
អំពើអាក្រក់របស់សាសន៍យូដា
2ឱស្ថានសួគ៌អើយ ចូរស្តាប់
ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ
ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយថា៖
យើងបានចិញ្ចឹមបីបាច់រក្សាកូន
តែរាល់គ្នាបានបះបោរនឹងយើងវិញ។
3ឯគោវាស្គាល់ម្ចាស់
ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ
ប៉ុន្តែ អ៊ីស្រាអែលមិនស្គាល់សោះ
រាស្ត្រយើងមិនពិចារណាទេ»។
4ឱហ្ន៎ ប្រទេសដ៏មានបាប
ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត
ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់
ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង
គេបានបោះបង់ចោលព្រះយេហូវ៉ា
គេបានប្រមាថមើលងាយដល់ព្រះ
ដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
គេបានត្រូវព្រាត់ថយទៅក្រោយ។
5ហេតុអ្វីអ្នករាល់គ្នាចង់ត្រូវរំពាត់?
ហេតុអ្វីចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ?
ក្បាលរបស់អ្នករាល់គ្នាក៏ឈឺ
ហើយគ្រប់គ្នាមានចិត្តល្វើយហើយ។
6ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល
នោះឥតមានកន្លែងណាមាំមួនឡើយ
គឺមានសុទ្ធតែរបួស និងជាំ
ហើយស្នាមរំពាត់ថ្មី
ឥតបានបិទភ្ជិត ឬរុំ
ឬចាក់ប្រេងឲ្យធូរស្រាកទេ។
7ស្រុករបស់អ្នករាល់គ្នាបានចោលស្ងាត់ហើយ
ទីក្រុងអ្នកក៏ត្រូវដុតបំផ្លាញអស់ទៅ
ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់អ្នក
នៅចំពោះអ្នកផង
ហើយដីនោះត្រូវចោលស្ងាត់
ដោយពួកសាសន៍ដទៃបំផ្លាញ។
8កូនស្រីរបស់ក្រុងស៊ីយ៉ូន ត្រូវលះចោល
ដូចជាបង្ហាដែលនៅចម្ការទំពាំងបាយជូរ
ដូចជាជំរំនៅចម្ការត្រសក់
ដូចជាទីក្រុងដែលត្រូវខ្មាំងឡោមព័ទ្ធហើយ។
9ប្រសិនបើព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ
មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួច
នោះយើងរាល់គ្នានឹងដូចជាក្រុងសូដុម
ហើយដូចក្រុងកូម៉ូរ៉ាដែរ។
10ឱពួកគ្រប់គ្រងលើក្រុងសូដុមអើយ
ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា
ម្នាលពួកក្រុងកូម៉ូរ៉ាអើយ
ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យ
របស់ព្រះនៃយើងរាល់គ្នាចុះ។
11ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា
តើជាអ្វីដល់យើង?
យើងធុញទ្រាន់ចំពោះចៀមឈ្មោល
និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់
យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល
ឬកូនចៀម ឬពពែនោះទេ។
12កាលណាអ្នករាល់គ្នាចូលមកចំពោះយើង
តើអ្នកណាបានបង្គាប់អ្នករាល់គ្នា
ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ?
13កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ
ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង
ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក
ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ
សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ
ក៏ជាអំពើទុច្ចរិតដែរ។
14ចិត្តយើងស្អប់ចំពោះបុណ្យចូលខែ
និងបុណ្យមានកំណត់ទាំងប៉ុន្មាន
របស់អ្នករាល់គ្នាណាស់
ពិធីទាំងនោះជាបន្ទុកសង្កត់លើយើងជាខ្លាំង
យើងក៏នឿយណាយ
ដោយទ្រាំចំពោះការទាំងនោះ។
15កាលណាអ្នករាល់គ្នាប្រទូលដៃឡើង
នោះយើងនឹងបែរភ្នែកចេញពីអ្នក
បើកាលណាអ្នកអធិស្ឋានជាច្រើន
នោះយើងនឹងមិនស្តាប់ឡើយ
ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
16ចូរលាងចេញ ចូរជម្រះខ្លួនឲ្យស្អាតចុះ
ចូរបំបាត់អំពើអាក្រក់ដែលអ្នករាល់គ្នា
ប្រព្រឹត្តពីចំពោះភ្នែកយើងចេញ
ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅទៀត។
17ចូរហាត់រៀនធ្វើការល្អវិញ
ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌
ចូរជួយការពារចំពោះមនុស្ស
ដែលត្រូវគេសង្កត់សង្កិន
ចូរកាត់ក្តីដល់ពួកកំព្រា
ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
18ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
មកចុះ យើងនឹងពិភាក្សាជាមួយគ្នា
ទោះបើអំពើបាបរបស់អ្នក
ដូចជាពណ៌ក្រហមទែងក៏ដោយ
គង់តែនឹងបានសដូចហិមៈ
ទោះបើក្រហមឆ្អៅក៏ដោយ
គង់តែនឹងបានដូចជារោមចៀមវិញ។
19ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តតាម
ហើយស្តាប់បង្គាប់
នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ។
20តែបើអ្នកមិនព្រមវិញ ហើយបះបោរផង
នោះអ្នកនឹងត្រូវលេបបាត់ដោយមុខដាវ
ពីព្រោះព្រះឧស្ឋនៃព្រះយេហូវ៉ា
បានមានព្រះបន្ទូលស្រេចហើយ។
ទីក្រុងខូចអាក្រក់
21ម្ដេចបានជាទីក្រុងស្មោះត្រង់
ប្រែក្លាយជាខូចអាក្រក់ដូច្នេះ?
គឺទីក្រុងដែលបានពេញដោយសេចក្ដីយុត្តិធម៌
ហើយមានសេចក្ដីសុចរិតអាស្រ័យនៅក្នុងនោះដែរ
តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សម្លាប់។
22ប្រាក់របស់អ្នកបានត្រឡប់ទៅជា
អាចម៍ប្រាក់ទៅហើយ
ឯស្រាទំពាំងបាយជូររបស់អ្នក
ក៏លាយដោយទឹកដែរ។
23ពួកមេរបស់អ្នកជាពួកអ្នកបះបោរ
ហើយជាមិត្តនឹងពួកចោរ។
គ្រប់គ្នាចូលចិត្តតែស៊ីសំណូក
ហើយក៏ឧស្សាហ៍តាមរករង្វាន់
គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ
ហើយរឿងក្តីរបស់ពួកមេម៉ាយ
ក៏មិនដែលមកដល់គេដែរ។
24ហេតុនោះបានជាព្រះអម្ចាស់
គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ជាព្រះដ៏មានព្រះចេស្តានៃសាសន៍អ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលថា៖
យើងនឹងដោះពួកតតាំង
នឹងយើងចេញឲ្យធូរខ្លួនវិញ
យើងនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ។
25យើងនឹងលូកដៃទៅលើអ្នកទៀត
ហើយនឹងសម្អាតមន្ទិលសៅហ្មង
របស់អ្នកចេញឲ្យស្អាត
ព្រមទាំងដេញកម្ចាត់គ្រឿងលាយក្នុងចិត្តអ្នកផង។
26រួចយើងនឹងតាំងពួកចៅក្រម
របស់អ្នកឡើងដូចដើមវិញ
ហើយពួកក្រុមប្រឹក្សារបស់អ្នក ដូចកាលពីមុនដែរ
ពីពេលនេះតទៅ គេនឹងហៅអ្នកថាជា
ទីក្រុងមានសេចក្ដីសុចរិត
គឺជាទីដែលស្មោះត្រង់វិញ។
27ក្រុងស៊ីយ៉ូននឹងបានលោះចេញ
ដោយសារសេចក្ដីយុត្តិធម៌
ហើយពួកអ្នកក្រុងដែលវិលមកវិញ
នោះនឹងរួចដោយសារសេចក្ដីសុចរិត។
28តែឯពួកអ្នករំលង និងពួកមានបាប
គេនឹងត្រូវបំផ្លាញជាមួយគ្នា
ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា
គេនឹងត្រូវវិនាសទៅ។
29ដ្បិតគេនឹងមានសេចក្ដីខ្មាស
ចំពោះដើមម៉ៃសាក់
ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត
ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម
ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា
បានរើសយកនោះ។
30ដ្បិតអ្នករាល់គ្នានឹងបានដូចជាដើមម៉ៃសាក់
ដែលស្លឹកស្វិតក្រៀមទៅ
ហើយដូចជាសួនច្បារឥតមានទឹក។
31មនុស្សខ្លាំងពូកែនឹងដូចជាអាចម៍បន្ទោះ
ការគេធ្វើនឹងដូចជាផ្កាភ្លើង
ហើយទាំងពីរយ៉ាងនឹងឆេះជាមួយគ្នា
ឥតដែលមានអ្នកណាពន្លត់សោះឡើយ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies