អេសាយ 18
18
ទំនាយពីការដាក់ទោសស្រុកអេធីយ៉ូពី
1វេទនាដល់ស្រុកដែលបាំងដោយស្លាប
ជាស្រុកនៅត្រើយខាងនាយទន្លេស្រុកអេធីយ៉ូពី
2ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ
គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថា
ចូរទៅចុះ ពួកបម្រើយ៉ាងលឿនអើយ
ទៅឯសាសន៍មួយដែលមានរូបខ្ពស់
ហើយសាច់រលីង
ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក
ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់
ហើយមានទន្លេហូរកាត់កណ្ដាលស្រុកគេ។
3ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ
និងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ
កាលណាដំឡើងទង់មួយឡើងនៅលើភ្នំនោះចូរមើលចុះ
ហើយកាលណាផ្លុំត្រែឡើងនោះចូរស្តាប់ដែរ។
4ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖
«យើងនឹងនៅតែស្ងៀម
ហើយពិចារណាមើលពីទីលំនៅរបស់យើង
ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក
ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅ
កំពុងរដូវប្រមូលផល»។
5ដ្បិតកាលមុនរដូវប្រមូលផល កាលផ្កាបានរោយរុះ
ហើយក្តឹបទំពាំងបាយជូរកំពុងតែធំឡើងដរាបដល់ទុំ
ព្រះអង្គនឹងយកកាំបិតកាត់ទង
ហើយកាត់ខ្នែងចេញដែរ។
6ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា
ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់
ហើយដល់សត្វព្រៃនៅផែនដីដែរ
ឯសត្វហើរទាំងនោះ
នឹងអាស្រ័យដោយសារខ្មោចគេអស់មួយរដូវក្តៅ
ហើយសត្វព្រៃនឹងអាស្រ័យ
ដោយសារគេអស់មួយរដូវរងា។
7នៅគ្រានោះ គេនឹងនាំយកតង្វាយមួយមកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពី សាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេ គឺនឹងនាំតង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។
Currently Selected:
អេសាយ 18: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies