អេសាយ 39
39
ព្រះបាទហេសេគាទទួលទូតរបស់ស្រុកបាប៊ីឡូន
1នៅគ្រានោះ ម្រដាក់-បាឡាដាន ជាបុត្រនៃបាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដោយឮថា ទ្រង់បានប្រឈួន ហើយបានជាវិញ។ 2ព្រះបាទហេសេគាក៏មានអំណរនឹងគេ ហើយទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ ដែលព្រះបាទហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។ 3នោះហោរាអេសាយមកគាល់ព្រះបាទហេសេគា ទូលសួរថា៖ «អ្នកទាំងនោះបាននិយាយអ្វីខ្លះ គេមកពីណាដែលមកគាល់ទ្រង់នេះ?» ហេសេគាតបថា៖ «គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន»។ 4រួចលោកទូលសួរទៀតថា៖ «គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង»។ ព្រះបាទហេសេគាឆ្លើយថា៖ «គេបានឃើញរបស់ទាំងអស់ដែលនៅក្នុងដំណាក់យើងហើយ ក្នុងព្រះរាជទ្រព្យយើងទាំងប៉ុន្មាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ»។
5ដូច្នេះ ហោរាអេសាយទូលដល់ព្រះបាទហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសិន 6មើល៍! នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសទ្រង់បានសន្សំទុក ដរាបដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានសល់អ្វីឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 7ឯពួកបុត្រាទាំងប៉ុន្មានដែលកើតពីទ្រង់មក នោះគេនឹងនាំទៅធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន»។ 8ព្រះបាទហេសេគាមានរាជឱង្ការទៅហោរាអេសាយថា៖ «ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ ទ្រង់ក៏មានរាជឱអង្ការទៀតថា៖ គឺពីព្រោះនៅក្នុងជីវិតយើង នឹងមានសេចក្ដីសុខ និងសេចក្ដីពិត»។
Currently Selected:
អេសាយ 39: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: