អេសាយ 47
47
ក្រុងបាប៊ីឡូនជាប់ទោស
1ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ
ចូរចុះមកអង្គុយនៅធូលីដី
ឪកូនស្រីនៃសាសន៍ខាល់ដេអើយ
ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ
ដ្បិតគេនឹងលែងហៅអ្នកថា ជាអ្នកល្វតល្វន់
ហើយទន់ភ្លន់ទៀតហើយ។
2ចូរយកត្បាល់កិន ហើយកិនម្សៅទៅ
ត្រូវដោះស្បៃអ្នកចេញ ហើយបកសម្លៀកបំពាក់អ្នកចុះ
ចូរសើយសំពត់អ្នកឡើង ហើយដើរកាត់ទន្លេទៅ។
3កាយអាក្រាតរបស់អ្នកនឹងត្រូវបើកចំហ
គេនឹងឃើញកេរខ្មាសរបស់អ្នក
យើងនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ។
4ឯព្រះដែលប្រោសលោះយើង
ព្រះអង្គព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ
គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
5ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យអ្នកអង្គុយស្ងៀម
ហើយចូលទៅឯទីងងឹតចុះ
ដ្បិតគេនឹងលែងហៅអ្នកជាម្ចាស់នៃអស់ទាំងសាសន៍ទៀត។
6យើងបានក្រោធចំពោះប្រជារាស្ត្ររបស់យើង
ក៏បានឲ្យមត៌កយើងត្រូវទាបចុះ
ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់អ្នក
ឯអ្នកមិនបានអាណិតមេត្តាដល់គេទេ
អ្នកបានដាក់នឹមអ្នកទៅលើពួកចាស់ៗយ៉ាងធ្ងន់។
7អ្នកពោលថា ខ្ញុំនឹងធ្វើជាម្ចាស់ជាដរាបទៅ
ហេតុនោះបានជាអ្នកមិនបាន
យកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ
ក៏មិនបានគិតដល់ចុងបំផុតដែរ។
8ដូច្នេះ ចូរស្តាប់សេចក្ដីនេះឥឡូវ
អ្នកអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់
អ្នកនឹកក្នុងចិត្តថា គឺយើងនេះហើយ
ឥតមានអ្នកណាទៀតឡើយ
យើងនឹងមិនក្លាយជាស្ត្រីមេម៉ាយ
ក៏មិនដែលបាត់បង់កូនឡើយ
9តែសេចក្ដីទាំងពីរមុខនេះនឹងកើតដល់អ្នកជាមួយរំពេច
នៅថ្ងៃដដែល
គឺទាំងការបាត់បង់កូន ហើយនៅជាមេម៉ាយផង
ការនោះនឹងកើតដល់អ្នកពេញទី
ទោះបើអ្នកមានរបៀនជាច្រើន
ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ។
10ពីព្រោះអ្នកបានទុកចិត្តនឹងអំពើកំណាចរបស់អ្នក
អ្នកបានគិតថា គ្មានអ្នកណាឃើញអ្នកទេ
ឯប្រាជ្ញា និងចំណេះរបស់អ្នក បានបង្ខូចចិត្តអ្នកហើយ
អ្នកបាននឹកក្នុងចិត្តថា គឺយើងនេះហើយ
ឥតមានអ្នកណាទៀតឡើយ។
11ដោយហេតុនោះ នឹងមានការអាក្រក់កើតដល់អ្នក
ដែលអ្នកនឹងមិនដឹងជាកើតមកពីណាផង
ហើយនឹងមានសេចក្ដីវេទនាធ្លាក់មកលើអ្នក
ដែលអ្នកនឹងបង្វែរចេញមិនបានឡើយ
ក៏នឹងមានសេចក្ដីវិនាសលោមកលើអ្នកភ្លាម
ជាសេចក្ដីដែលអ្នកនឹងមិនដែលបានស្គាល់សោះ។
12ចូរឈរឥឡូវ ដោយពឹងដល់វេទមន្ត
និងរបៀនរបស់អ្នកដែលមានជាច្រើននោះ
ជាវិជ្ជាដែលអ្នកបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក
ហើយលមើល ប្រហែលជាអ្នកនឹងបានប្រយោជន៍ខ្លះ
ឬប្រហែលជាអ្នកអាចឈ្នះ។
13អ្នកមានការនឿយណាយចិត្ត
ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក
ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី
និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ
ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។
14មើល៍ គេនឹងបានដូចជាជញ្ជ្រាំង
ដូចជាភ្លើងឆេះគេ
គេមិនអាចដោះខ្លួនឲ្យរួចពីអំណាចភ្លើងនោះបានឡើយ
ភ្លើងនោះមិនមែនជារងើក ដែលគ្រាន់តែល្មមអាំងសាច់
ឬជាភ្លើងដែលអង្គុយកម្ដៅខ្លួនជុំវិញនោះទេ។
15របស់ទាំងប៉ុន្មានដែលអ្នកបានខំតាមនោះ នឹងបានដូច្នោះ
ហើយពួកអ្នកដែលបានខំតាមជាមួយអ្នកតាំងតែពីក្មេងមក
គេនឹងងេងងោងទៅតាមផ្លូវរបស់គេរៀងខ្លួន
ហើយគ្មានអ្នកណាសម្រាប់ជួយសង្គ្រោះអ្នកឡើយ។
Currently Selected:
អេសាយ 47: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies