អេសាយ 58
58
របៀបថ្វាយបង្គំខុសឆ្គង និងរបៀបថ្វាយបង្គំត្រឹមត្រូវ
1ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ
ចូរបន្លឺសំឡេងឡើងដូចជាត្រែ
ហើយប្រកាសប្រាប់ដល់ប្រជារាស្ត្ររបស់យើង
ពីអំពើរំលងរបស់គេ
និងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ។
2រាល់តែថ្ងៃគេស្វែងរកយើងជានិច្ច
ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់យើង
គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីយើង
ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត
ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ
គេរីករាយចិត្តដោយចូលទៅជិតព្រះ។
3គេពោលថា យើងខ្ញុំបានតមអត់
ហេតុអ្វីបានជាព្រះអង្គមិនឃើញសោះ?
យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន
ហេតុអ្វីបានជាព្រះអង្គមិនយកចិត្តទុកដាក់ដូច្នេះ?
នេះព្រោះតែនៅថ្ងៃដែលអ្នករាល់គ្នាតមអត់នោះ
គឺអ្នកធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួន
ហើយក៏សង្កត់សង្កិនពួកកម្មករ។
4មើល៍ អ្នករាល់គ្នាតមអត់ឲ្យតែបានរឿងជជែក
និងការទាស់ទែងគ្នា
វាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ
ការដែលអ្នកតមអត់នៅពេលនេះ
គឺមិនមានប្រយោជន៍ឲ្យសំឡេងអ្នក
បានឮទៅដល់ស្ថានលើឡើយ។
5តើការតមអត់ដែលយើងពេញចិត្ត
ជាថ្ងៃដែលមនុស្សបញ្ឈឺចិត្តខ្លួនឬ?
គឺគ្រាន់តែឱនក្បាលដូចជាដើមបបុស
ហើយក្រាលសំពត់ធ្មៃ និងរោយផេះនៅក្រោមខ្លួន
តើធ្វើបុណ្ណឹងល្មមឬ? នេះឬដែលអ្នកហៅថា ការតមអត់
ជាថ្ងៃដែលគួរឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនោះ?
6តើមិនមែនជាការតមអត់យ៉ាងនេះវិញ
ដែលយើងពេញចិត្តទេឬ គឺឲ្យដោះច្រវាក់
ដែលអ្នកដាក់គេដោយអំពើអាក្រក់
ឲ្យស្រាយចំណងដែលអ្នកបានចងគេ
ហើយឲ្យអ្នកដែលអ្នកបានសង្កត់សង្កិន
បានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
7តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន
ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ?
ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់
តើអ្នកមិនឲ្យបិទបាំងទេឬ?
ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
8ពេលនោះ ទើបពន្លឺរបស់អ្នក
នឹងលេចមកដូចជាអរុណរស្មី
ហើយសេចក្ដីសុខស្រួលរបស់អ្នក
នឹងលេចឡើងជាយ៉ាងឆាប់
ឯសេចក្ដីសុចរិតរបស់អ្នក នឹងនាំមុខអ្នក
ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារអ្នក។
9គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ
បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា
យើងនៅឯណេះហើយ
គឺបើអ្នកដកនឹមរបស់អ្នកចេញ
លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
10ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស
ដល់មនុស្សស្រេកឃ្លាន
ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា
នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត
ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ
ដូចជាវេលាថ្ងៃត្រង់
11ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច
ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង
ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន
អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក
ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
12ហើយពួកអ្នកដែលនឹងកើតពីអ្នកមក
គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី
អ្នកនឹងសង់ឡើងលើជើងជញ្ជាំង
ដែលមាននៅតាំងពីច្រើនតំណតមកហើយ
ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក
គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
13បើអ្នកឃាត់ជើងអ្នក មិនឲ្យបែរចេញពីថ្ងៃសប្ប័ទ
គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង
បើអ្នករាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត
ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា
ទុកជាថ្ងៃគួរគោរព
ព្រមទាំងប្រតិបត្តិតាម ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន
ឬស្វែងរកអំណរដល់ខ្លួនអ្នក ឬពោលតែពាក្យរបស់ខ្លួន
14គ្រានោះ អ្នកនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា
ហើយយើងនឹងបញ្ជិះអ្នកនៅលើទីខ្ពស់នៃផែនដី
ហើយនឹងចិញ្ចឹមអ្នកដោយមត៌ករបស់យ៉ាកុប
ជាបុព្វបុរសអ្នក
ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។
Currently Selected:
អេសាយ 58: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies