អេសាយ 6
6
ព្រះអម្ចាស់ត្រាស់ហៅលោកអេសាយ
1នៅឆ្នាំដែលស្តេចអ៊ូសៀសសុគត នោះខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានតម្កើងឡើង ឯរំភាយព្រះពស្ត្រសាយមកពេញក្នុងព្រះវិហារ។ 2នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។ 3មួយបន្លឺទៅកាន់មួយថា៖
«បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា
នៃពួកពលបរិវារព្រះអង្គបរិសុទ្ធ
ផែនដីទាំងមូលមានពេញ
ដោយសិរីល្អរបស់ព្រះអង្គ»។
4ក្របទ្វារក៏ញ័រ ដោយសូរសំឡេងសេរភីមដែលបន្លឺនោះ ហើយមានផ្សែងពេញព្រះដំណាក់។ 5នោះខ្ញុំពោលថា៖ «វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ»។
6ខណៈនោះ សេរភីមមួយបានហើរមកឯខ្ញុំ ដៃកាន់រងើកភ្លើងដែលបានយកពីអាសនាដោយដង្កៀប 7មកប៉ះនឹងមាត់ខ្ញុំ ដោយពោលថា៖ «នែរងើកនេះបានប៉ះនឹងបបូរមាត់អ្នកហើយ អំពើទុច្ចរិតរបស់អ្នកបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យដែរ»។ 8បន្ទាប់មក ខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?» ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។ 9ព្រះអង្គមានព្រះបន្ទូលតបថា៖
«ចូរទៅប្រាប់ជនជាតិនេះថា អ្នករាល់គ្នាស្តាប់
តែឥតយល់ ហើយមើល តែឥតដឹងឡើយ។
10ត្រូវធ្វើឲ្យចិត្តរបស់ជនជាតិនេះទៅជាស្ពឹក
ហើយឲ្យត្រចៀកគេធ្ងន់
ចូរបាំងភ្នែកគេ ក្រែងភ្នែកគេមើលឃើញ
ត្រចៀកស្តាប់ឮ ហើយប្រាជ្ញាយល់
រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា»។
11ខ្ញុំទូលសួរថា៖ «ឱព្រះអម្ចាស់អើយ
តើដល់យូរប៉ុន្មានទៅ» រួចព្រះអង្គមានព្រះបន្ទូលតបថា៖
«គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មាន
ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ
ហើយផ្ទះទាំងប៉ុន្មានផង
ឥតមានមនុស្សដរាបដល់ស្រុកនេះ
បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ។
12ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ា
បានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ
ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់
នៅកណ្ដាលស្រុក។
13ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក
គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ
ដូចជាដើមឈើទាល និងដើមម៉ៃសាក់
ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ»
គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
Currently Selected:
អេសាយ 6: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies