YouVersion Logo
Search Icon

លូកា 21:25-27

លូកា 21:25-27 គកស១៦

«គ្រា​នោះ នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​អស់​ទាំង​ផ្កាយ ហើយ​នៅ​លើ​ផែនដី នឹង​មាន​សេចក្តី​លំបាក​នៅ​គ្រប់​ទាំង​សាសន៍ និង​សេចក្តី​ទ័ល​គំនិត ដោយ​ព្រោះ​សូរ​សន្ធឹក​របស់​សមុទ្រ និង​រលក។ មនុស្ស​នឹង​ស្រយុត​ចិត្ត​ដោយ​ភ័យ ហើយ​ដោយ​ទន្ទឹង​ចាំ​ការ​ដែល​ត្រូវ​មក​លើ​ផែនដី ដ្បិត​អស់​ទាំង​អំណាច​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក។ ពេល​នោះ គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។