YouVersion Logo
Search Icon

លូកា 7:7-9

លូកា 7:7-9 គកស១៦

ហេតុ​នេះ​ហើយ​បាន​ជា​ទូល​បង្គំ​មិន​ហ៊ាន​មក​ជួប​ព្រះ‌អង្គ។ ប៉ុន្តែ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ​ចុះ នោះ​អ្នក​បម្រើ​របស់​ទូល​បង្គំ​នឹង​ជា​សះ​ស្បើយ​មិន​ខាន។ ដ្បិត​ទូល‌បង្គំ​ក៏​នៅ​ក្រោម​អំណាច​គេ ទាំង​មាន​ទាហាន​នៅ​ក្រោម​អំណាច​ទូល‌បង្គំ ទូល‌បង្គំ​ប្រាប់​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​បម្រើ​ថា "ធ្វើ​ការ​នេះ" បាវ​បម្រើ​នោះ​ក៏​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ព្រះ‌អង្គ​មាន​សេចក្តី​អស្ចារ្យ​នឹង​មេ​ទ័ព​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដាជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ដែល​ឃើញ​មាន​ជំនឿ​ដូច្នេះ​ទេ សូម្បី​តែ​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​ដោយ»។